អតីតខ្សែប្រយុទ្ធឆ្នើម Robin Van Persie ព្រលយពាក្យថា ជិតចូលនិវត្តពីអាជីពបាល់ទាត់

អតីតខ្សែប្រយុទ្ធឆ្នើមនៅក្របខណ្ឌ PL កីឡាករ​ Robin van Persie បានព្រលយពាក្យថា ខ្លួនជិតចូលនិវត្តហើយ។ កីឡាករសញ្ជាតិហូឡង់វ័យ៣៤ឆ្នាំរូបនេះធ្លាប់លើកពានជើងឯកជាមួយក្រុម​ Man Utd ហើយនៅពេលនេះ ក៏កំពុងរីក រាយជាមួយនឹងការងារនៅក្លឹប Feyenoord ផងដែរ។

 

Persie បានជួយក្រុមរបស់ខ្លួនឈ្នះ៣-០ លើកក្រុម AZ Alkmaar នៅក្របខណ្ឌ Dutch Cup ប៉ុន្តែបានសារភាពថា ខ្លួនក៏កំពុងគិតគូពីអនាគតផងដែរ។ Persie  បាននិយាយថា “វាដល់ពេលដែលខ្ញុំត្រូវស្មោះត្រង់ចំពោះខ្លួនឯង។ ថ្ងៃនេះជាមួយនឹងការប្រកួតផ្តាច់ព្រ័ត្រ វាក្លាយជារឿងល្អប្រសើរសម្រាប់មនុស្សគ្រប់គ្នា រួមទាំងខ្លួនខ្ញុំផ្ទាល់”៕

adverise with khmeread