អ្នកវិទ្យាសាស្ត្រនិយាយថា កម្ទេចអាចម៍ផ្កាយធ្លាក់នៅស៊ូដង់ និង តំបន់ខ្លះ គឺមានគ្រាប់ពេជ្រនៅក្នុងនោះ

ជិតមួយទសវត្សរ៍កន្លងមកហើយ អាចម៍ផ្កាយបានចូលបរិយាកាសនៃផែនដី ហើយវាបានផ្ទុះ និងបានរាលដាលនៅវាលខ្សាច់ Nubian នៃប្រទេសស៊ូដង់។ ប៉ុន្តែរឿងដែលគួរឱ្យរំភើបបំផុតអំពីថ្មអវកាសនេះ គឺវាមានបំណែកពេជ្រតូចៗនៅក្នុងនោះ។

អាចម៍ផ្កាយមានឈ្មោះ Almahata Sitta គឺជាកម្មសិទ្ធិរបស់ផ្ទាំងថ្មមួយដែលត្រូវបានគេស្គាល់ថា Ureilites ដែលជាភពមួយដែលត្រូវបានគេជឿថាត្រូវបានបំផ្លិចបំផ្លាញដោយការប៉ះទង្គិចគ្នា មុនពេលកំណើតប្រព័ន្ធព្រះអាទិត្យរបស់យើងចាប់ផ្ដើម។

ការសិក្សាមួយ ដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature Communication បានរាយការណ៍ថាអាចម៍ផ្កាយ Almahata Sitta ក៏បានមកពីភព Proto មានទំហំធំដូចភពអង្គារ ដែលកើតមានឡើងតាំងពីរាប់លានឆ្នាំមុនមកម្ល៉េះ។

Farhang Nabiei អ្នកដឹកនាំនៃការសិក្សានេះជឿជាក់ថា អាចម៍ផ្កាយដែលមានអាយុកាល ៤,៥ ពាន់លានឆ្នាំនេះ មកពីសម័យមួយដែលយើងមិនមានចំណេះដឹង និងភពផែនដីអត់ទាន់មាននៅឡើយឯណោះ។

អ្នកស្រាវជ្រាវបានសង្ស័យថា គ្រាប់ពេជ្រចរណៃនៅក្នុងអាចម៍ផ្កាយ អាចត្រូវបានបង្កើតឡើងក្រោមសីតុណ្ហភាពខ្ពស់ និងសម្ពាធនៃភពរបស់វា ដែលដូចគ្នានឹងពេជ្រធ្វើនៅលើផែនដីដែរ។

ហើយក្រោយមកទៀតពួកវាត្រូវបានបែងចែកទៅជាបំណែកតូចៗដោយសាររលកឆក់ (Shock Wave) ដែលបណ្តាលមកពីផលប៉ះពាល់អវកាសដ៏ធំមួយ។ ប៉ុន្តែដោយសារធម្មជាតិ និងភាពរឹងមិនមានធម្មតារបស់ពេជ្រផ្តល់នូវសមត្ថភាពរក្សាតុល្យភាពពីគីមីនៅជុំវិញខ្លួនវា មិនចេះខ្ទិចខ្ទីឡើយ។

ហើយសារធាតុគីមីនៅជុំវិញខ្លួនរបស់វានឹងជួយអ្នកវិទ្យាសាស្ត្រស្វែងយល់បន្ថែមអំពីភព ដែលវាមក និងប្រហែលជាអាចដោះស្រាយអាថ៌កំបាំងមួយចំនួនអំពីប្រភពដើមនៃភពរបស់យើងផ្ទាល់ផងដែរ៕
 

adverise with khmeread