adverise with khmeread 31

ក្រុមហ៊ុន​ចិន​មួយ​អួតថា​ខ្លួន​មាន​បច្ចេកវិជ្ជា​សាក​ស្មា​ត​ហ្វូ​ន​ពេញ​ដោយ​ប្រើពេល​ត្រឹមតែ ១៥ នាទី​ប៉ុណ្ណោះ​

​    ​ក្រុមហ៊ុន Oppo បាន​និយាយថា ខ្លួន​មាន​បច្ចេកវិជ្ជា​ថ្មី​ដែល​អាច​សាក​ស្មា​ត​ហ្វូ​ន​ក្នុងពេល​ត្រឹមតែ ១៥ នាទី​គត់​។ 

​    ​ក្រុមហ៊ុន​ចិន​មួយ​នេះ​បានបង្ហាញ​ប្រភេទ​ឆ្នាំ​សាក​គំរូ​របស់ខ្លួន ដែល​ហៅថា Super VOOC Flash Charge នៅ​ពិព័រណ៍​ទូរស័ព្ទ​ពិភពលោក​ក្នុង​ទីក្រុង​បា​សេ​ឡូ​ណា​ក្នុង​សប្តាហ៍​នេះ​។ 

​    ​ដោយ​ពណ៌នា​ថា​ជា "​ឆ្នាំង​សាក​លឿន​បំផុត​របស់​ពិភពលោក​" ឧបករណ៍​នេះ​គឺជា​ការកែលម្អ​ប្រសើរ​ឡើងលើ​បច្ចេកវិជ្ជា​ឆ្នាំង​សាក​ហៅថា VOOC Flash Charge និង​ត្រូវបាន​រចនា​ឡើង​ដើម្បី​ប្រើ​ជាមួយ​ថ្ម​កម្លាំង ២៥០០ មិ​ល្លី​អំពែ​ម៉ោង​របស់​ក្រុមហ៊ុន Oppo​។ 

​      ការ​សាក​ថ្ម​ដោយ​ប្រព័ន្ធ​ថ្មី​អាច​ធ្វើឡើង​ដោយ​ប្រើ​ទាំង​ខ្សែ MicroUSB និង ខ្សែ USB Type-C​។ ប្រភេទ​ឆ្នាំង​សាក​គំរូ​នេះ​គឺជា​ការកែលម្អ​យ៉ាងច្រើន​លើ​បច្ចេកវិជ្ជា​បច្ចុប្បន្ន​។ ជាក់ស្តែង ទូរស័ព្ទ iPhone 6s ត្រូវ​ចំណាយពេល ២ ម៉ោង​ទើប​សាក​ភ្លើង​ពេញ​ដោយ​ប្រើ​ឆ្នាំង​សាក​ស្តង់ដារ​របស់ Apple​។ 

​    ​ក្រុមហ៊ុន Oppo បាន​និយាយថា បច្ចេកវិជ្ជា​របស់ខ្លួន​គឺ​ផ្អែកលើ​បច្ចេកវិជ្ជា​ដែលមាន​កម្មសិទ្ធិបញ្ញា​ត្រឹមត្រូវ ដែល​ក្នុងនោះ​ថ្ម ហាតវែ និង​សូវ​ហ្វែ​ធ្វើការ​ជាមួយគ្នា​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការប្រើប្រាស់​របស់​ទូរស័ព្ទ​៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់