ទាហានអាមេរិក ដែលដាច់លិង្គក្នុងសង្គ្រាមអាហ្វហ្គានីស្ថាន អាចរួមភេទបានឡើងវិញ ក្រោយវះកាត់ប្តូរលិង្គនិងពងស្វាសទាំងស្រុងលើកដំបូងលើលោក

ក្រុមវេជ្ជបណ្ឌិតអាមេរិកមួយក្រុមបានទទួលជោគជ័យក្នុងការវះកាត់ប្តូរលិង្គនិងពងស្វាសទាំងស្រុងដំបូងបំផុតលើពិភពលោក។ នេះបើតាម BBC ចេញផ្សាយថ្ងៃអង្គារ។

ក្រុមគ្រូពេទ្យវះកាត់នៅសាកលវិទ្យាល័យ Johns Hopkins University ក្នុងទីក្រុង Baltimore រដ្ឋ Maryland បានធ្វើការវះកាត់លើទាហានម្នាក់ ដែលរងរបួសដោយសារគ្រាប់បែកនៅអាហ្វហ្គានីស្ថាន។

ក្រុមគ្រូពេទ្យបានប្រើលិង្គ ពងស្វាស និង ផ្នែកខ្លះនៃក្បាលពោះ ដែលបានមកពីអ្នកបរិច្ចាគម្នាក់។

ពួកគ្រូពេទ្យនិយាយថា ទាហានរូបនេះនឹងអាចប្រើប្រាស់មុខងារផ្លូវភេទឡើងវិញបាន ដែលនេះមិនអាចទៅរួចទេជាមួយការជួសជុលលិង្គខូចរបស់គាត់នោះ។

ក្រុមគ្រូពេទ្យវះកាត់ដែលមានគ្នាចំនួន ១១ នាក់នេះ បានធ្វើការវះកាត់រយៈពេល ១៤ ម៉ោងកាលពីថ្ងៃទី ២៦ មីនា។

នេះគឺជាការវះកាត់លើកដំបូងលើអតីតយុទ្ធជនជើងចាស់ ដែលរងរបួសពេលកំពុងបំពេញកាតព្វកិច្ច និង ជាលើកដំបូងដែលវះកាត់ប្តូរលិង្គនិងពងស្វាសទាំងស្រុង ព្រមទាំងតំបន់ខ្លះនៅជុំវិញពោះ៕

adverise with khmeread