ធ្លាប់ឆ្ងល់ទេ ម៉េចក៏ម្នាក់ហ្នុងពិបាកសុំស្នេហ៍ម៉្លេះ? មើលថ្ងៃកើតរបស់គេ បើកើតចំថ្ងៃនិងវេលាទាំង ៤ នេះ មិនងាយសុំស្រឡាញ់បានងាយៗឡើយ

តើលោកអ្នកធ្លាប់តាមស្រឡាញ់មនុស្សម្នាក់ ហើយទោះខំប្រឹងយ៉ាងណាក៏មិនងាយបានក្តីស្រឡាញ់ពីគេងាយៗ ដែរទេ? យោងតាមផេកមួយនិយាយអំពីមន្តអាគមរបស់ថៃ បានលើកឡើងថា មនុស្សដែលកើតចំវេលាទាំង ៤ ថ្ងៃដូចខាងក្រោម នឹងមិនងាយប្រគល់បេះដូងឱ្យនរណាម្នាក់ងាយៗនោះឡើយ។ 

ពួកគេគឺកើតនៅពេលយប់ថ្ងៃ ចំថ្ងៃទាំង ៤ ដូចជា ថ្ងៃអាទិត្យ អង្គារ ពុធ និង សៅរ៍។ 

ពួកគេជាមនុស្សបែបបុរាណ ចិត្តមោះមុត ម៉ឺងម៉ាត់ ហ្មត់ចត់ និង គោរពឱ្យតម្លៃលើខ្លួនឯងខ្លាំងណាស់។ ពួកគេមិនវាយឫកអ្វីនោះទេ តែធម្មជាតិពួកអ្នកកើតនៅវេលានេះ គឺបែបនេះឯង។ អ្នកដែលអាចឆក់បេះដូងពួកគេបាន មិនមែនជាមនុស្សធម្មតាទេ គឺច្បាស់ជាតាមស្វិតស្វាញ និង មុខក្រាស់សម្បើមណាស់៕

adverise with khmeread