អ្នកដំណើរតាមផ្លូវម្នាក់រត់ទៅមើលរបស់មួយចេញពីរថយន្ត ពេលទៅរើសស្ទើរលស់ព្រលឹង!

វា គឺវីដេអូដ៏រន្ធត់មួយ ដែលឪពុកម្តាយខ្វះការប្រុងប្រយ័ត្នធ្វើឱ្យធ្លាក់ទារករបស់ពួកគេនៅចំកណ្តាលផ្លូវ ខណៈកំពុងបើកបរនៅភាគខាងកើតប្រទេសចិន។

យោងតាមរបាយការណ៍បានឱ្យដឹងថាទារកអាយុ ១០ ខែម្នាក់ ដែលត្រូវបានគេដាក់នៅក្នុងកៅអីទារកនៅខាងក្រោយឡានពណ៌សមិនបានពាក់ខ្សែក្រវាត់សុវត្ថិភាពត្រឹមត្រូវទេ ហើយទ្វារឡានក៏មិនបានចាក់សោដែរ។

ឪពុកម្តាយបានបន្តបើកបររហូតទាល់តែពួកគេឈប់នៅមុខភ្លើងចរាចរណ៍ ទើបដឹងថាកូនរបស់ពួកគេបាត់ខ្លួន។

ទារកនេះត្រូវបានទុកចោលនៅពាក់កណ្តាលផ្លូវអស់រយៈពេល ២២ វិនាទី ហើយអ្នកបើកផ្សេងទៀតបានទៅរើសក្មេង មុនពេលរថយន្តផ្សេងទៀតបើកបរចំពីលើ។

យោងតាមសារព័ត៌មាន Modern Daily បានឱ្យដឹងថាឪពុកម្តាយដែលមិនបញ្ចេញឈ្មោះនេះកំពុងបើកបរជាមួយនឹងកូនរបស់ពួកគេនៅក្នុងទីក្រុង Changzhou ខេត្ត Jiangsu នៅថ្ងៃទី ២០ ខែមេសា។

វីដេអូកាមេរ៉ាសុវត្ថិភាព CCTV ក្បែរៗនោះបានចាប់ជាប់រូបភាពទារកអាយុ ១០ ខែដែលធ្លាក់ពីឡានពណ៌ស ពេលរថយន្តនោះបត់ឆ្វេង។

នៅក្នុងរបាយការណ៍ដដែល អ្នកដំណើរស្រីវ័យប្រហែល ៥០ ឆ្នាំម្នាក់បានកត់សម្គាល់ឃើញទារកនោះនៅលើផ្លូវ ហើយបានដើរទៅកាន់ផ្លូវដើម្បីរើសទារក មុនពេលរថយន្ត និងម៉ូតូបើកបរចំពីលើ។

ក្រោយមកទើបឪពុកម្ដាយរបស់ទារកដឹងថាបាត់កូនរបស់ពួកគេ ហើយរត់ទៅរកកូនរបស់ខ្លួន និងអរគុណស្ដ្រីដែលជួយសង្គ្រោះកូនរបស់ពួកគេ។

បន្ទាប់មកឪពុកម្តាយបានយកទារកទៅមន្ទីរពេទ្យដែលនៅក្បែរនោះដើម្បីត្រួតពិនិត្យ និងអះអាងថាគ្មានរបួសនោះឡើយ៕


adverise with khmeread