adverise with khmeread Index2

ឃាត់​ជនជាតិ​យួន​ម្នាក់​ជួញ​គ្រឿងញៀន​

     កណ្តាល ៖ ប៉ូលិស​ស្រុក​មុខកំពូល​បាន​ឃាត់​បុរស​ជនជាតិ​យួន​ម្នាក់​ពាក់ព័ន្ធ​ករណី​ចែកចាយ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ថ្ងៃ​២៣​កុម្ភៈ​២០១៦ វេលា​ម៉ោង ១០:៤០​នាទី​ចំណុច​រោង​កាហ្វេ​ឈ្មោះ​មឺ​ភូមិ​ពាម​ឃុំរ​កោង​ទី​១ ស្រុក​មុខកំពូល​ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​មោះ​ផាង យ៉ាំង​ឡាង ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ (​ជនជាតិ​យួន​)​មុខរបៈ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​រកា​កោង ឃុំ​រកា​កោង​ទី​១ ស្រុក​មុខ​កពូ​លខេត្តកណ្ដាល​។​វត្ថុតាង​ចាប់យក​បាន​-​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន​០៩​កញ្ចប់​តូច​និង​០១​កញ្ចប់​ធំ​-​ខ្សែដៃ​ក្រ​ឡៃ​ក្បាច់​ច្រ​វ៉ា​ក់​ឆាប​កិន​ពណ៌​លឿង​០១​ខ្សែ​,​ចិញ្ចៀន​ក្រឡៃ​ដាំ​ត្បូង​០១​វង់​និង​ទូរស័ព្ទដៃ​ម៉ាក​សាំ​សុង​ពណ៌​ស​០១​គ្រឿង​។​

     ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២៣.០២.២០១៦​វេលា​ម៉ោង​០៩.៣០ នាទី ក្រោយ​ទទួលបាន ព័​ត៍​មាន​រួចមក​លោក វ​.​ត្រីៈ​សោម សី​ហាក់​អធិការ​ប៉ូលិស​ស្រុក​មុខកំពូល​បាន​ដឹកនាំ​កម្លាំងប៉ូលិស​ស្រុក និង​ប៉ុស្តិ៍​ចំនួន​៦​នាក់​ចុះបង្ក្រាប​បទល្មើស​ចែកចាយ​គ្រឿង​ញឿ​ន​ក្នុងភូមិ​សាស្ត្រ​ឃុំ​រកា​កោង​ទី​១​។​

    រហូតដល់​វេ​ល​ម៉ោង​១០​និង​៤០​នាទី​កំលាំង​យើង​បាន​ប្រទះឃើញ​ជនសង្ស័យ​ខាងលើ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​អង្គុយ​ផឹក​កាហ្វេ​នៅ​ចំណុចកើតហេតុខាងលើ​ពេលនោះ​ប៉ូលិស​បានធ្វើ​ការឆែកឆេ​រលើ​ខ្លួន​ជនសង្ស័យ ឃើញ​មាន​គ្រឿងញៀន​ចំនួនៈ​៩​កញ្ចប់​តូច​និង​១​កញ្ចប់​ធំ​នៅក្នុង​ចង្កេះ​ខោ​ជនសង្ស័យ​ខាងមុខ​នៅពេល​នោះបាន​ឃាត់ខ្លួនជនសង្ស័យ​នឹង​វត្ថុ​តា​បញ្ជូន​យកមក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ទើប​ជនសង្ស័យ​សារភាព ថា​ខ្លួន​បាន​ទិញ​គ្រឿងញៀន​ពី​ព្រែកលៀប​យក មក​ចែកចាយ​និង​ប្រើប្រាស់រហូតដល់​ថ្ងៃ​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ​តែម្ដង​។​

    ក្នុងករណីនេះ​ជំនាញ​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់