adverise with khmeread Untitled 1

នាំ​នារី​ម្នាក់​ពី​ខេត្ត​មក​លក់​នៅ​ភ្នំពេញ​ប៉ូលិស​វ៉ៃខ្នោះ​

     ភ្នំពេញ ៖ ជ​នស​ង្ស​យ​ម្នាក់​ដែល​ពាក់​ព​ន្ធ័​ករណី​សច្ចា​រកម្ម​ត្រូវបាន​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ​ចុះ​ឃាត់ខ្លួន​ជាក់ស្តែង​កាលពី​វេលា​ម៉ោង​៤​និង​៥០​ល្ងាច​ថ្ងៃទី​២៣​កុម្ភៈ​ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្ទះ​លេខ​១៥៧​ផ្លូវ​១១៣​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន​។​

      ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​មានឈ្មោះ​មឿ​ន​ជឿន​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​កម្មករ​សេរី​និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ប៊ុ​ស​ផ្សារ​រលួយ​ឃុំ​បន្ទាយ​ចក្រី​ស្រុក​ព្រះស្តេច​ខេត្តព្រៃវែង​ពាក់ព័ន្ធ​ករណី​សច្ចារ​កម្ម​នាំ​ស្ត្រី​រងគ្រោះ​ក្នុងករណី​ខាងលើ​មានឈ្មោះ​សុខ​ណា​ភេទ​ស្រី​អាយុ​២០​ឆ្នាំមាន​ទីលំនៅ​ភូមិ​ព្រៃ​ចារ​ក្រៅ ឃុំ​ព្រៃ​ចារ​ស្រុក​ជើងព្រៃ​ខេត្តកំពុងចាម​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ការិយាល័យ​ដេ​ី​ម្បី​សាកសួរ​និង​កសាង​សំណំ​ុ​រឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត ៕​

adverise with khmeread

មតិយោបល់