មនុស្ស បាក់ធ្មេញ២ ឬ​ ច្រើនជាងនេះនៅវ័យកណ្តាល មិនមែនជារឿងល្អទេ, ដឹងថាមានរឿងអីកើតឡើងទេ?

ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា មនុស្ស ដែលបានបាក់ធ្មេញពីរ ឬច្រើនជាងនេះ អំឡុងពេលឈានដល់វ័យកណ្តាល អាចនឹងវិវត្តទៅរកជំងឺបេះដូង។ នេះបើតាមកាសែត Daily Mail ចុះផ្សាយកាលពីថ្ងៃទី ១៩ មេសា។

ការសិក្សាលើមនុស្សធំជិត ៦១.០០០ នាក់ ដែលមានអាយុចន្លោះពី ៤៥ ឆ្នាំទៅ ៦៩ ឆ្នាំបានបង្ហាញថា អ្នកដែលបានបាត់បង់ធ្មេញពីរឬច្រើន គឺមានឱកាសខ្ពស់ក្នុងការវិវត្តទៅរកជំងឺសរសៃឈាមបេះដូងជាងអ្នកដែលមិនបានបាក់ធ្មេញសោះ។

ហានិភ័យនៃជំងឺបេះដូងកើនឡើងជិតមួយភាគបួនក្នុងចំណោមមនុស្សធំ ដែលមានធ្មេញធម្មជាតិពី ២៥-៣២ នៅដើមដំបូងនៃការសិក្សា។ មនុស្សពេញវ័យភាគច្រើនមានធ្មេញ ៣២ ប៉ុន្តែអ្នកខ្លះបានបាក់ធ្មេញ ពីរឬច្រើនជាងនេះ។

ហានិភ័យរបស់មនុស្សនៅតែកើនឡើង បន្ទាប់ពីអ្នកស្រាវជ្រាវបានគិតគូរដល់របបអាហារ កម្រិតនៃសកម្មភាពរាងកាយ ទម្ងន់រាងកាយ ជំងឺលើសឈាម និងកត្តាហានិភ័យដទៃទៀត។

ការបាត់បង់ធ្មេញតែមួយអំឡុងការសិក្សានេះ មិនត្រូវបានផ្សាភ្ជាប់ទៅនឹងហានិភ័យខ្ពស់នៃជំងឺបេះដូងនោះទេ ប៉ុន្តែអ្នកដែលមានធ្មេញធម្មជាតិតិចជាង ១៧ ធ្មេញ នៅក្នុងការចាប់ផ្តើមនៃការស្រាវជ្រាវនេះ គឺមានឱកាសកើតជំងឺបេះដូង ២៥ ភាគរយ៕

adverise with khmeread