adverise with khmeread 1

​យន្តហោះ​ដឹក​អ្នកដំណើរ​មួយគ្រឿង​បាត់ដាន​ពី​រ៉ា​ដា​ក្នុងប្រទេស​នេ​ប៉ាល់​

​ក្រុមមន្ត្រី​បាន​និយាយថា យន្តហោះ​មួយ​ដែលមាន​អ្នកដំណើរ​យ៉ាងហោចណាស់ ២១ នាក់​បាន​បាត់ដាន​នៅ​តំបន់ភ្នំ​ភាគ​ខាងលិច​ប្រទេស​នេ​ប៉ាល់​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។​

​ក្រុមមន្ត្រី​បាន​បន្តថា យន្តហោះ The Twin Otter ដែល​ប្រតិបត្តិ​ការណ៍​ដោយ​ក្រុមហ៊ុន Tara Air បានធ្វើ​ដំណើរ​ពី​ទីក្រុង Pokhara ទៅ​ទីក្រុង Jomsom នៅពេលដែល​វា​បាត់​ការទាក់ទង​ជាមួយ​ប៉ម​ត្រួតពិនិត្យ​។​

​ទីភ្នាក់ងារសារព័ត៌មាន Associated Press បាន​រាយការណ៍​ថា ឧទ្ធម្ភាគចក្រ​ដែល​កំពុង​ស្វែងរក​យន្តហោះ​នេះ កំពុង​ជួបប្រទះ​នូវ​អាកាសធាតុ​អាក្រក់​៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់