Untitled 1

លួច​ម៉ូតូ​ពី​ប៉ៃលិន ចាប់បាន​នៅ​បាត់ដំបង​

     បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ចំណុច​ស្រុក​មោង​ឬ​ស្សី​ខណៈពេល​កំពុង​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​តាម​ដងផ្លូវ​បានឃើញ​ជនសង្ស័យ​ម្នាក់​ដោះ​ស្លាក​លេខ​ម៉ូតូដាក់​ក្រោម​កែបម៉ូតូ​កាលពី​វេលា​ម៉ោង​១​កន្លះ​ថ្ងៃទី​២៣​កម្ភៈ​ឆ្នាំ​២០១៦​។​

    ប៉ូលិស​និយាយថា​ន​សង្ស័យ  ឈ្មោះ​សៀង សំ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ស្នាក់នៅ​ភូមិ​ទួល​ល្វា​សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​ដកហូត​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​MF(​វ៉េវ​អាល់ហ្វា​)​លេខ​តួ​080X8Y-022938.​លេខ​ម៉ាស៊ីន​HCO8E-0829934​ស្លាក​លេខ​ប៉ៃលិន​1A-8082​។​

    ក្រោយពី​ធ្វើការ​ស្រាវជ្រាវ​ទើប​ដឹងថា​ជនសង្ស័យ​បាន​យក​ម៉ូតូ​គេ​ពី​ខេត្ត​ប៉ៃលិន​។​ក្នុងករណីនេះ​នៅ​ថ្ងៃទី​២៣​កុម្ភៈ​វេលា​ម៉ោង​២​កន្លះ​រសៀល​បានប្រគល់​ជនសង្ស័យ​និង​ម៉ូតូខាងលើ​ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត​ឲ្យ​ទៅ​លោក​វរសេនីយ៍​ត្រីមាស សុ​ផុន នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ចាត់ការ​បន្ត​៕​

មតិយោបល់