adverise with khmeread 1

​មេដឹកនាំ​សាសនា​គ្រឹ​ស្ត​នៅ​សហរដ្ឋអាមេរិក​ផ្ទុះ​កំហឹង​ជាមួយ​ខ្សែភាពយន្ត Deadpool

មេដឹកនាំ​សាសនា​គ្រី​ស្ត​មួយរូប​បាន​ជំរុញ​ឱ្យ​បណ្តា​អ្នក​ស្មោះស្ម័គ្រ​ដើរ​តាម​សាសនា​ចៀស​ឱ្យ​ឆ្ងាយ​ពី​ខ្សែភាពយន្ត Deadpool ដែលជា​ខ្សែភាពយន្ត​កំពូល​វីរៈបុរស​ចុងក្រោយ​របស់​ផលិតកម្ម Marvel ដែល​ចេញ​ជា​ផ្លូវការ​នាពេល​ថ្មី​នេះៗ​។ ហើយ​វា​មិនមែនជា​ខ្សែភាពយន្ត​ដែល​ត្រឹមតែ​បញ្ជាក់​ពី​តួអង្គ​ឯក​ត្រូវ​រងគ្រោះ​ដោយ​ចាក់​ថ្នាំ​បំផ្លាញ​អង្គ​ជាតិ​ក្នុង​សរីរាង្គ ហើយ​ប្រែជា​កំពូល​វីរៈបុរស ឬក៏​ធ្វើឱ្យ​អ្នកទស្សនា​ស្លុង​អារម្មណ៍​ចង់​ធ្វើតាម​តួអង្គ​ឯក​ក្នុង​សាច់រឿង​មួយ​នេះ​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​បាន​បញ្ឆេះ​កំហឹង​ទៅដល់​មេដឹកនាំ​សាសនា​មួយចំនួន​ទៀតផង​។​

​មេដឹកនាំ​សា​នា​រូបនោះ​បានប្រកាសថា "​ជនរួមជាតិ​ទាំង​អស់នៃ​សហរដ្ឋអាមេរិក សូមមេត្តា​កុំ​ចូលរួម​ទស្សនា​ខ្សែភាពយន្ត DEADPOOL!"​។​

​លោក​បាន​បន្ថែមទៀតថា "​ខ្សែភាពយន្ត​មួយ​នេះ​និយាយ​ពាក្យ​មិន​សមរម្យ មាន​លក្ខណៈ​ផ្លូវភេទ អំពើហិង្សា​គ្មាន​ទំនួល​ខុសត្រូវ និង​ប្រាស់ចាក​ក្រមសីលធម៌​"​។

​គាត់​បាន​ប្រៀបធៀប​ភាពមិន​អំណោយផល​នៃ​ខ្សែភាពយន្ត​មួយ​នេះ​ជាមួយនិង​ខ្សែភាពយន្ត​បែប​វីរៈបុរស​ស្នេហា​ជាតិ ដូចជា Captain America និង Iron Man ដែលជា​ខ្សែភាពយន្ត "​ធ្វើឱ្យ​យើង​មាន​ភាពល្អប្រសើរ ផ្តល់​វីរៈភាព​ចំពោះ​ប្រជាជន​របស់​យើង​ផ្ទាល់​"​។​

​មេដឹកនាំ​សាសនា​ធំៗ​ដទៃទៀត​នៅក្នុង​សហរដ្ឋ​ផ្សេងៗ​ទៀត​នៅក្នុង​សហរដ្ឋអាមេរិក​ក៏បាន​បញ្ចេញមតិ​ស្រដៀងៗ​គ្នា ចំពោះ​ខ្សែភាពយន្ត​ដែល​ចេញផ្សាយ​ជា​ផ្លូវការ​នាពេល​កន្លងមក​នេះ​ផងដែរ​៕​

adverise with khmeread
ប្រភព៖ Maxim

មតិយោបល់