ពេលញ៉ាំអាហារឆៅរបស់ជប៉ុន អ្នកមិនត្រូវលាយទឹកវ៉ាសាប៊ីជាមួយទឹកស៊ីអ៊ីវទេ, នេះជាមូលហេតុ

នៅពេលអ្នកគិតពីអាហារជប៉ុន រឿងដំបូងអ្នកនឹងគិត គឺស៊ូស៊ី។ ហើយជាការពិតណាស់ មានហេតុផលមួយនៅពីក្រោយរឿងនេះ។ ស៊ូស៊ីគេពេញនិយម មិនត្រឹមតែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងប្រទេសជាច្រើនក៏ដូចជានៅបស្ចិមប្រទេសផងដែរ។

នៅពេលអ្នកកុម្ម៉ង់ស៊ូស៊ី កំហុសមួយមនុស្សទូទៅធ្វើ គឺថាពួកគេយកចង្កឹះរបស់ពួកគេត្រដុសគ្នា មុនពេលពួកគេញ៉ាំ។ វា គឺជាការអនុវត្តអាក្រក់មួយ ដែលមិនគោរពប្រពៃណីរបស់គេ។ កំហុសដ៏ធំមួយទៀតនោះ គឺការលាយទឹកស៊ីអ៊ីវ និង ទឹកវ៉ាសាប៊ី (Wasabi) ចូលគ្នា។ ទោះបីវាជាការអនុវត្តជាទូទៅក៏ដោយ ប៉ុន្ដែវាមិនមានន័យថាវាត្រឹមត្រូវនោះទេ។ នេះជាមូលហេតុ ៖

* វាមិនគោរពដល់មេចុងភៅ
ជាក់ស្តែងនៅពេលដែលអ្នកលាយ ទឹកវ៉ាសាប៊ី និងទឹកស៊ីអ៊ីវជាមួយគ្នានោះ អ្នកនឹងទទួលបានរសជាតិខុសៗគ្នា។ ខណៈពេលដែលគ្មានមានរសជាតិឆ្ងាញ់ដូចទឹកស៊ីអ៊ីវ ជាពិសេសនៅក្នុងសហរដ្ឋអាមេរិក មេចុងភៅធ្វើស៊ូស៊ីត្រូវប្រាកដថាទឹកស៊ីអ៊ីវដែលគាត់ប្រើ គឺត្រឹមត្រូវ។ ជាប្រពៃណីដែលទឹកស៊ីអ៊ីវនឹងត្រូវបានបន្ថែមទៅលើសាច់ត្រី ដូច្នេះប្រសិនបើអ្នកបន្ថែមរសជាតិផ្សេងទៀតទៅឱ្យអាហាររបស់អ្នក បច្ចេកទេសអ្នកកំពុងប្រើប្រាស់ គឺប្រាប់មេចុងភៅថាគាត់មិនដឹងអ្វីទាំងអស់។

ទឹកស៊ីអ៊ីវបំផ្លាញរសជាតិអាហារដូចជា វ៉ាសាប៊ី ជាដើម។ មេចុងភៅភាគច្រើនបានប្រគល់ វ៉ាសាប៊ី ដែលពួកគេបានផ្តល់ជូនដល់អតិថិជន ហើយនៅពេលដែលមេចុងភៅមើលឃើញថា អ្នកដែលញ៉ាំស៊ូស៊ី ដែលលាយទឹកស៊ីអ៊ីវជាមួយ វ៉ាសាប៊ី មានន័យថាអាហាររបស់គាត់ធ្វើ គឺបរិភោគមិនកើត។

វាបំផ្លាញនូវរបៀបដែលអាហារស៊ូស៊ីត្រូវបានរៀបចំឡើង ប្រសិនបើអ្នកក្រឡេកមើលអាហារស៊ូស៊ី ដែលផ្តល់ជូនអ្នក អ្នកអាចនិយាយបានថាវា គឺជាការងារសិល្បៈដ៏ស្រស់ស្អាតមួយ។ ទោះជាយ៉ាងណាក៏ដោយនៅពេលដែលអ្នកលាយទឹកវ៉ាសាប៊ីទៅទឹកស៊ីអ៊ីវ វាក៏បំផ្លាញរបៀបអាហារជប៉ុនបរិភោគដែរ។

ប្រជាជនជប៉ុនមានការរៀបចំយ៉ាងល្អហើយពួកគេឱ្យតម្លៃទៅលើវប្បធម៌របស់ពួកគេយ៉ាងខ្លាំង។ ការញ៉ាំអាហាររបស់ពួកគេមានន័យថាអ្នកត្រូវតែធ្វើដូចគ្នាដែរ។ នៅពេលដែលអ្នកញ៉ាំស៊ូស៊ី ហើយមេចុងភៅឃើញអ្នកលាយវាសាប៊ីជាមួយទឹកស៊ីអ៊ីវ គាត់នឹងពិបាកក្នុងចិត្ត ពីព្រោះវាមិនមែនជាវិធីដើម្បីញ៉ាំស៊ូស៊ីនោះទេ៕

adverise with khmeread