មានតែអាហារកំប៉ុងប៉ុន្មានមុខនេះទេ ទោះហួសដេឡេ ក៏នៅតែអាចទទួលទានបាន

មានអាហារហើយយកវាទៅបោះចោលដូចជាខ្ជះខ្ជាយណាស់ នៅពេលដែលអាហារទាំងនោះនៅអាចបរិភោគបាន។ អ្នកប្រហែលមានអារម្មណ៍ភ្ញាក់ផ្អើល ពេលដឹងថាអាហារកំប៉ុងខាងក្រោមនេះនៅតែអាចទទួលទានបាន ទោះបីផុតកាលបរិច្ឆេទប្រើប្រាស់ក៏ដោយ។

១. ម៉ាស្តាតកំប៉ុង (Mustard)
អាចទុកបានមួយឆ្នាំ ក្រោយហួសដេឡេ នៅពេលដាក់វាក្នុងទូទឹកកក។

២. ភេសជ្ជៈ (កូកា ឬ ប៉េបស៊ី...)
អាចទុកបាន ៤ ខែ ក្រោយហួសដេឡេ។

៣. មាន់
មាន់កញ្ចប់ អាចទុកបាន ៩ ខែ ក្រោយហួសដេឡេ តែត្រូវទុកក្នុងទូទឹកកក។

៤. គ្រាប់ធញ្ញជាតិ
អាចទុកបានរាប់ខែ (មិនដល់ឆ្នាំ) ក្រោយហួសដេឡេ។

៥. ឈីសរឹង
ក្រោយហួសដេឡេ ឈីសរឹងអាចទទួលទានបាន ៤ សប្តាហ៍ទៀត ដោយមានសុវត្ថិភាព។

៦. ដំឡូងបារាំងបន្ទះ
វានៅតែអាចទទួលទានបាន ទោះហួសកំណត់ជិតមួយឆ្នាំក៏ដោយ។

៧. ម៉ាយ៉ាណែត (Mayonnaise)
អាចប្រើបាន ៤ ខែទៀត ពេលទុកដាក់នៅកន្លែងមានអាកាសធាតុត្រជាក់ល្មម៕

adverise with khmeread