គន្លឹះថែរាងឱ្យនៅស្លីម និង ស្បែកចាំ តាមរបៀបជប៉ុន

ការថែរាងឱ្យនៅស្លីម គឺទាមទារការប្រឹងប្រែងខ្លាំងណាស់ដើម្បីសម្រេចវាបាន ប៉ុន្តែប្រសិនបើអ្នកក្រឡេកមើលប្រទេសផ្សេង ដូចជាជប៉ុន អ្នកកម្រនឹងប្រទះឃើញមនុស្សធាត់ណាស់។ ជាការពិត ប្រទេសជប៉ុនជាកន្លែងដែលប្រជាជនរំពឹងរស់នៅបានយូរជាងប្រទេសណាៗទាំងអស់។ ដឹងថាហេតុអ្វីពួកជប៉ុនអាចសម្រេចរឿងបែបនេះបានងាយស្រួលយ៉ាងនេះទេ? ចម្លើយគឺ៖​

១. ទទួលទានអាហារសុខភាព
អាហារទូទៅក្នុងមួយពេលៗ មានដូចជា បាយមួយចាន តែបៃតងមួយពែង ស៊ុបមីសូ (Miso) មួយចាន ត្រី និង បន្លែបៃតងផ្សេងៗ។

២. ទទួលទានអាហារត្រាំ
អាហារទាំងនោះមានដូចជា គីមឈី មីសូ និង កំប៊ូឆា (kombucha) ព្រោះវាជួយដល់ប្រព័ន្ធរំលាយអាហារដំណើរការ ១០០ភាគរយ។

៣. ជីវិតរស់នៅមានភាពសកម្ម
ប្រជាជនជប៉ុនចូលចិត្តហាត់ប្រាណនៅ Gym រត់ត្រឹកៗ ដើរ និងជិះកង់។ បើផ្ទះមិនឆ្ងាយពីកន្លែងធ្វើការ គឺពួកគេសុខចិត្តដើរ និងពេលខ្លះសុខចិត្តដើរតាមជណ្តើរធម្មតា មិនជិះជណ្តើរយន្តទេ។

៤. ទទួលទានមិនឱ្យឆ្អែតតឹងពោះពេកទេ
ប្រជាជនជប៉ុនកម្រទទួលទានអាហារឆ្អែតតឹងពោះ ដូចប្រជាជនដទៃទៀតលើពិភពលោកណាស់។ ត្រឹមមួយបាត់ឃ្លានគឺរួចរាល់។

៥. ងូតទឹកក្តៅ
ប្រជាជនជប៉ុនចូលងូតទឹកក្តៅ ព្រោះវាជួយសម្រួលសាច់ដុំ និងជំរុញលំហូរឈាមសព្វរាងកាយ។ ងូតទឹកក្តៅថែមទាំងជួយបណ្តេញជាតិពុលចេញពីស្បែក និងជំរុញការរំលាយអាហារទៀតផង៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16