adverise with khmeread Index1

ករ​ណី​ជំរិត​ទារប្រាក់ ៦០០០​ដុល្លារ និង​គំរាម​សម្លាប់​ឃាត់ខ្លួន​២​នាក់​

        ភ្នំពេញ ៖ ជនសង្ស័យ​ចាប់​ជ​រិត​ទារប្រាក់​និង​គំរាម​សម្លាប់ ត្រូវបាន​ប៉ូលិស​រាជធានី​ភ្នំពេញ​សហកា​រា​មួយ​ប៉ូលិស​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ចាប់​ខ្លន​បាន​បន្តបន្ទាប់​រហូតដល់​២​នាក់​ហើយ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ថ្ងៃទី​២៤​កុម្ភៈ​នេះ​។​

    បូលិស​បញ្ជាក់ថា នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ វេលា ម៉ោង​ប្រហែល ១៥​នាទី​នៅ​ចំណុច​ភូមិ​ស្រែ​ជំរៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធ​សែន​ជ័យ ជនសង្ស័យ ២​នាក់ បាន​រៀប​គំរោង​ដើម្បី​ជំរិត​ទារប្រាក់ ដោយ​ជនសង្ស័យ​ទាក់ទង​ជាមួយ​ជនរងគ្រោះ​ឈ្មោះ ជា ណារិន ភេទ​ស្រី អាយុ ៥៧ មុខរបរ អ្នកជំនួញ​ទិញ​ដី លក់​ដី​សួររក​ទិញ​ដី ដោយ​ណាត់​ជាមួយ​ជនរងគ្រោះ សុំ​មើ​ល​ដី​នៅ​ចំណុច ភូមិ​ស្រែ​ជំរៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធ​សែន​ជ័យ​។ នៅពេល​មាន​សភាពការណ៍​ស្ងាត់ ជនល្មើស​ក៍​ធ្វើ​សកម្មភាព ដក​កាំភ្លើងខ្លី ភ្ជុង​ជនរងគ្រោះ អោយចូល​រថយន្ត​រប​ស់​ខ្លួន ហើយ​បាន​គំរាម​សម្លាប់​ដោយ​ឲ្យ​ជនរងគ្រោះ ទូរស័ព្ទ​ទៅ​កូន​យកប្រាក់​៦០០០​ដុល្លារ មក​ឲ្យ​វា ដោយមាន​ការភ័យខ្លាច​ជនរងគ្រោះ​បាន​ទូរស័ព្ទ​ទៅ​កូន​ឲ្យ​យកលុយ ៦០០០​ដុល្លារ មក​ឲ្យ​ពេល​ទទួលបាន​លុយ ហើយ​ជនសង្ស័យ​រត់គេចខ្លួន​។​

         ដោយមាន​ការដឹកនាំ​បញ្ជា​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សុង លី ស្នងការរង និង​ជា​ប្រធាន​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ និង​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិ​សិ​ដ្ធ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បានធ្វើការ​ស្រាវជ្រាវ កំណត់​មុខសញ្ញា​និង​ឃាត់ខ្លួន​ឈ្មោះ នូ ចាន់​លី ហៅ ទូច ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​អ្នក​រៀប​គម្រោងការ និង​ផ្តល់​រថយន្ត សម្រាប់ធ្វើ​សកម្មភាព​តាម​ដីការ​បញ្ជា​របស់លោក​ព្រះរាជអាជ្ញារង មាស ច័ន្ទ​ពិ​សិ​ដ្ធ ។​

         នៅ​ថ្ងៃទី​២១ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ បានមក​សហការ​ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​លោក​មេ​ប៉ុស្តិនគរបាល​រដ្ឋបាល​អូរ​ស្មាច់ ជាពិសេស​ដោយ​សហការ​យ៉ាង​ល្អ​លោក​វរសេនីយ៍ឯក ខូង ទីន នាយ​ប៉ុស្តិនគរបាល​ច្រកទ្វារ​អន្តជាតិ​អូរ​ស្មាច់ បានធ្វើ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ឈានទៅដល់​ធ្វើការ​ឃាត់ខ្លួន​បន្តបាន ១​នាក់​ទៀត ឈ្មោះ សូ ចំរើន ភេទ​ប្រុស អាយុ​៣២ ជនដៃដល់​នៅ​ចំនុច​ប៉ុស្តិនគរបាល​ច្រកទ្វារ​អន្តជាតិ​អូរ​ស្មាច់ ភូមិ​អូរ​ស្មាច់ ឃុំ​អូរ​ស្មាច់ ស្រុក​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ដកហូត​អាវុធខ្លី ម៉ាក k59 ០១​ដើ​ម និង​រថយន្ត​ម៉ាក camery ពណ៌ ស្លែ ស៊េរី ១៩៩៣​គ្មាន ស្លាក​លេខ ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព ។​

          ក្រោយពី​បាន​សាកសួរ​រួចមក កំលាំង​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទាំង ២​នាក់ រួមទាំង​វត្ថុ​ង ទៅ​តុលារ​ការចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់