មានដៃគូរួមភេទតាមមាត់ចាប់ពី ៦ នាក់ឡើងទៅ​​​ដោយគ្មានវិធីការពារត្រឹមត្រូវ ត្រៀមតែភ័យខ្លួនទៅ, ជំងឺកាចទាំងនេះរង់ចាំតែថ្ងៃវាយលុកប៉ុណ្ណោះ!

មនុស្សជាច្រើនរីករាយនឹងការរួមភេទតាមមាត់។ ទោះបីវាជាអ្វីដែលធ្វើឱ្យអ្នករំភើបនៅក្នុងជីវិត តែធ្វើឱ្យដៃគូរបស់អ្នកអាចមានគ្រោះថ្នាក់បាន។ នេះជារបៀបដែលការរួមភេទតាមមាត់អាចសម្លាប់អ្នក។

តើអ្នកហ៊ានប្រថុយជីវិតរបស់អ្នកជាមួយនឹងរួមភេទតាមមាត់ដែរឬទេ?

វាជាការពិត ដែលសកម្មភាពផ្លូវភេទទាំងអស់អាចបង្កឱ្យមានហានិភ័យដល់សុខភាព។

យ៉ាងណាមិញ ការសិក្សាថ្មីៗនេះបានបង្ហាញថា ការរួមភេទតាមមាត់អាចនឹងមានគ្រោះថ្នាក់ជាងអ្វីដែលយើងបានគិតទៅទៀត។

យោងតាមការស្រាវជ្រាវដែលធ្វើឡើងនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Nebraska នៅទីក្រុងអូមហា បានបង្ហាញថា ករណីនៃជំងឺមហារីកក្បាល និងបំពង់ក ដែលបណ្តាលមកពីការជក់បារីបានថយចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារការថមថយនៃការជក់បារីរបស់មនុស្ស។

ទោះជាយ៉ាងណាក៏ដោយ ករណីជំងឺមហារីកបំពង់ក និងអណ្តាតមានការកើនឡើងក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះទៅវិញ។

នេះត្រូវបានគេសន្មតថា វាគឺជាជំងឺ Papillomaviris របស់មនុស្ស ឬជាវីរុស HPV ជាជំងឺឆ្លងតាមការរួមភេទ ដែលអាចបង្កឱ្យមានជំងឺមហារីកមាត់ស្បូន និងរន្ធគូថ។

វីរុស HPV ប៉ះពាល់ដល់ស្បែក និងទីតាំងមានសំណើមដូចជា មាត់ បំពង់ក រន្ធគូថ និងមាត់ស្បូនជាដើម។

ខណៈពេលដែលយើងដឹងថាវីរុស HPV អាចត្រូវបានឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ក្នុងអំឡុងពេលរួមភេទ មនុស្សតិចតួចដឹងថាជំងឺកាមរោគនេះអាចត្រូវបានឆ្លងកាត់តាមរយៈការរួមភេទតាមមាត់។

ការសិក្សាបានបញ្ជាក់ថា ជាង ៦០ ភាគរយនៃករណីមហារីកទាំងអស់ គឺបណ្ដាលមកពីការរួមភេទនៅសហរដ្ឋអាមេរិក ។

ហើយ ២៥ ភាគរយនៃជំងឺមហារីកមាត់ និង ៣៥ ភាគរយនៃជំងឺមហារីកបំពង់កនៅទូទាំងពិភពលោក គឺបណ្ដាលមកពីការរួមភេទតាមមាត់។

ការមានដៃគូច្រើនបង្កើនហានិភ័យនៃការឆ្លងមេរោគ HPV និងជំងឺមហារីកដែលទាក់ទងនឹង HPV ។

ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី New England Journal of Medicine បានរកឃើញថាអ្នកដែលមានដៃគូរួមភេទតាមមាត់ច្រើនជាង ៦ ដងក្នុងមួយជីវិតរបស់ពួកគេគឺមានហានិភ័យ ៣ ទៅ ៤ ដងនៃការកើតមហារីកមាត់។

ការស្រាវជ្រាវក៏បានរកឃើញថាជំងឺមហារីកមាត់បានកើនឡើងចាប់តាំងពីឆ្នាំ ១៩៧៣ ដែលភាគច្រើននៃអ្នកព្យាបាល គឺជាមនុស្សវ័យជំទង់ និងមនុស្សពេញវ័យ។

តាមស្ថិតិនេះអាចមានន័យថា HPV នឹងក្លាយទៅជាមូលហេតុចម្បងនៃមហារីកមាត់។

ដើម្បីការពារខ្លួនអ្នកត្រូវប្រើស្រោមអនាម័យ ឬប្រព័ន្ធការពារមាត់អំឡុងពេលរួមភេទតាមមាត់៕

adverise with khmeread