adverise with khmeread Index

រថយន្តយី​ឌុប​ដឹក​អង្ករ​ជាង​៧០​តោន បើក​មក​បំផ្លាញស្ពាន​អ្នក​លឿង​

     ព្រៃវែង ៖ ស្ពាន​អ្នក​លឿង (​ស្ពាន​ស៊ូ​បា​សា​) បាន​រង​ការខូចខាត ដោយសារ រថយន្ត​យី​ឌុប​ដឹក​អង្ករ​ជាង​៧០​តោន មួយគ្រឿង បាន​បើកបរ​ឆ្លងកាត់ ហើយ​ឡើង​ស្ពាន មិន​រួច​ក៏​រអិល​ថយក្រោយ​វិញ ហើយ​វា​បាន​បំផ្លាញ​សាច់​កៅស៊ូ​លើ​ស្ពាន​ផងដែរ ។​

     ហេតុការណ៍​នេះ​ត្រូវបាន​ពលរដ្ឋ​រិះគន់ និង​ឆ្ងល់​ចំពោះ​ការងារ​របស់​មន្ដ្រី ក្រសួង​សាធារណៈការ ថា ហេតុអ្វី រថយន្ត​ធំៗ ផ្ទុក​ធ្ងន់ៗ បែបនេះ បើកបរ​លើ​ស្ពាន​បាន​? បើ​នៅ​ដងផ្លូវ​ជាតិ​លេខ​១ មាន​ជញ្ជីង​ថ្លឹង  រថយន្ត​ដឹកទំនិញ ៣ កន្លែង ចាប់ពី​ខេត្តស្វាយរៀង មកដល់​រាជធានី​ភ្នំពេញ  ។​

    ជាក់ស្ដែង កាលពី​វេលា​ម៉ោង​១២​យប់ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅលើ​ស្ពាន​អ្នក​លឿង ត្រើយ​ខាងកើត ក្នុង​ខេត្តព្រៃវែង មាន រថយន្ត​ដឹក​អង្ករ មួយគ្រឿង ពាក់​ស្លាក​លេខ ខេត្តតាកែវ 3A-1743  មាន​ថៅកែ​ឈ្មោះ ចក់ និង ចែ​មុំ នៅ​តំបន់​អ្នក​លឿង ក្នុង​រថយន្ត​នេះ ផ្ទុក​អង្ករខ្សាយ និង អង្ករដំណើប សរុប ជាង​៧០​តោន បាន​បើកបរ​ឆ្លងកាត់​ស្ពាន  ហើយ​ឡើង​ស្ពាន មិន​រួច​ក៏​រអិល​ថយក្រោយ​វិញ ដោយ​រថយន្ត​ដឹក​អង្ករ​នេះ​ចេញពី​ព្រំដែន ប្រទេស​វៀតណាម ឆ្លងកាត់​ស្រុក​ខ្មែរ​ទៅ​លក់​នៅ​ប្រទេស​ថៃ ។​

    ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា រថយន្ត​នេះ​មាន ទម្ងន់ ១៧​តោន ហើយ​ទម្ងន់​ផ្ទុក អង្ករ​ជាង​៦០​តោន បូកសរុប​ជាង​៧០​តោន តើ​មិន​លើស​ចំណុះ​ទេ​ឬ​?   តើ​ហេតុអ្វី អាច​ឆ្លងកាត់​ជញ្ជីង​ថ្លឹង​របស់​ជំនាញ់​បាន​?  ឬមួយ មន្ត្រី​ប្រចាំការ​កន្លែង ជញ្ជីង​ថ្លឹង​ទម្ងន់​រថយន្ត​ដឺ​ក​ទំនិញ​ធ្ងន់ៗ​ទាំងនេះ គាត់​មើលមិនឃើញ ? ទេ​ប្រហែល​ជញ្ជីង​ខូច មិនបាន​ថ្លឹង​? ៕

adverise with khmeread

មតិយោបល់