adverise with khmeread 2d53890c abf5 40ed 97ab ae9c28d75f1d

កីឡាករជនពិការលោកប៊ុន ហុងទទួលបានចំណាត់ថ្នាក់លេខ១

    បន្ទាប់ពីបានទស្សនា Video មួយដែលបានចាក់ផ្សាយតាមទូរទស្សន៍មួយរបស់ប្រទេសសឹង្ហបុរី មានអ្នកទស្សនាជាជនជាតិខ្មែរជាច្រើនរំភើបចង់ស្រក់ទឹកភ្នែក ពេលឃើញកីឡាករជនពិការ លោកប៊ុន ហុង បានទទួលចំណាត់ថ្នាក់លេខ១ ដោយទទួលបានមេដាយមាសក្នុងវិញ្ញាសារត់ប្រណាំង ៤០០ម៉ែត្រកាលពីថ្ងៃទី ៧ ខែធ្នូ ក្នុងព្រឹត្តិការណ៍ Asian Para Games 2015 លើកទី ៨ នៅប្រទេសសិង្ហបុរី ហើយគាត់បាននាំយកនូវកិត្តិយសដ៏ធំធេងជូនជាតិ និងធ្វើឲ្យប្រទេសក្នុងតំបន់អាស៊ាន គោរពបទភ្លេងជាតិកម្ពុជាយើង ។
    កាយសម្បទាលោកប៊ុន ហុង ពិការមែន ប៉ុន្តែចិត្តរបស់គាត់មិនពិការទេ

     ការប្រកួតកីឡាជនពិការអាស៊ានលើកទី៨ មានការអញ្ជើញចូលរួមពីកីឡាករ កីឡាការិនីមកពីប្រទេសជាសមាជិកអាស៊ានទាំង១០ បើគិតត្រឹមថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥ កីឡាករ កីឡាការិនីតំណាងព្រះរាជាណាចក្រកម្ពុជាទទួលបានមេដាយសរុបចំនួន០៩ ក្នុងនោះមានមេដាយមាសចំនួន០១ មេដាយប្រាក់ចំនួន២ និងមេដាយសំរឹទ្ធចំនួន៦៕

adverise with khmeread

មតិយោបល់