adverise with khmeread Video chinese singer

តារាចម្រៀង​ជើងចាស់​ចិន​ឡើង​ច្រៀង​ខុស​បច្ចេកទេស​កាន់​ក្បាល​មេក្រូ​បញ្ច្រាស​

​    ​តារាចម្រៀង Sa Dingding អាយុ​៣២​ឆ្នាំ បាន​ឡើង​សម្ដែង​ក្នុង​កម្មវិធី Live ផ្ទាល់ Lantern Festival Gala ក្នុង​ប៉ុស្ដិ៍​ទូរទស្សន៍ CCTV 15 ដោយ​រង​ការ​អាម៉ាស​បំផុត​ក្នុង​កម្មវិធី​នោះ​។​

​    ​ក្នុងការ​សម្ដែង​នាង​បាន​ចេញមក​សម្ដែង​ដោយ​ការប្រើ​នូវ​ក្បាច់​រាំ​ជាដំបូង បន្ទាប់​ពេល​ភ្លេង​ចាប់ផ្ដើម​លេង​រហូតដល់​ចង្វាក់​ដែល​ត្រូវ​ច្រៀង នាង​បែរជា​កាន់​ក្បាល​មេក្រូ​បញ្ច្រាស់​ទៅវិញ​។ សភាព​បែប​នោះ​ធ្វើ​ឲ្យ​នាង​មានការ​អាម៉ាស​ជាខ្លាំង​តែ​នាង​មិន​បោះបង់​ការ​ច្រៀង​របស់​នាង​ទេ ដោយ​បន្ដ​ការសម្ដែង​រហូតដល់​ចប់​។​

​    ​ក្រោយ​ការសម្ដែង​នាង DingDing បាន​និយាយ​ទៅកាន់​វេ​ប​សាយ Weibo ថា "​ពេល​ក្រោយ​ខ្ញុំ​នឹងមិន​ឲ្យ​រឿងនេះ​កើតឡើង​ម្ដងទៀត​ទេ​"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់