adverise with khmeread 2ebd6e9700000578 3330531 image a 3 1448305691262

ទ័ពអាកាស​អង់គ្លេស​បញ្ចេញ​ខ្សែអាត់​វីដេអូ​ដែល​បាន​កម្ទេច​មូលដ្ឋានទ័ព ISIS មួយ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​

​នេះ​គឺជា​វីដេអូ​ដែល​ថត​ជាប់​អ្នកបាញ់​កាំភ្លើង​ស៊ី​ពរ​បស់​ក្រុម ISIS កំពុង​ត្រូវបាន​កម្ទេច​ដោយ​មី​ស៊ី​ល​របស់​ប្រទេស​អង់គ្លេស​។ ជន​ម្នាក់​នោះ​ស្ថ​តិ​ក្នុងចំណោម​ភេរ​វករ ១៧ នាក់​ផ្សេងទៀត ដែល​បាន​បាត់បង់​ជីវិត​ពី​ការវាយប្រហារ​ដោយ​កងទ័ពអាកាស RAF របស់​អង់គ្លេស​ក្នុងប្រទេស​អ៊ីរ៉ាក់ ដប់​ថ្ងៃ​បន្ទាប់ពី​មានការ​វាយប្រហារ​ភេរវកម្ម​មួយ​នៅឯ​ទីក្រុង​ប៉ារីស​។​

​ការវាយប្រហារ​ប្រាំ​ពីរលើក​នៃ​ការ​វាយឆ្មក់​ដែល​បាន​កើតឡើង​យ៉ាង​ក្តៅគគុក​មួយ​នេះ​បានចាប់ផ្តើម​ពីរ​យៈ ៣ ថ្ងៃ​បន្ទាប់ពី​ជន​ស៊ីវិល​ចំនួន ១៣០ នាក់​ត្រូវបាន​សម្លាប់​ដោយ​សមាជិក​ក្រុម​ភេរវ​ករបី​ក្រុម​នៃ​សកម្មជន​ក្រុម​ជី​ហាត នៅឯ​បេះដូង​ប្រទេស​បារាំង​កាលពី​ថ្ងៃ​សុក្រ ទី ១៣ ខែវិច្ឆិកា ឆ្នាំមុន​។​

​វីដេអូ​មួយ​នេះ​គឺ​ទទួល​បានមកពី​យន្តហោះ​ចម្បាំង​មួយគ្រឿង​នៃ​ប្រទេស​អង់គ្លេស​ដែល​បាន​ហោះហើរ​នៅក្នុង​ប្រទេស​អ៊ឺ​រ៉ា​ក់​។ រូបភាព​នេះ​ត្រូវបាន​ថត​ដោយ​អ្នកបើកបរ​យន្តហោះ​ម្នាក់ ដែល​ប្រើប្រាស់​គ្រាប់​មី​ស៊ី​ល​ប្រភេទ Paveway ដើម្បី​ធ្វើការ​កម្ទេច​ទីតាំង​ពួក​ប្រើប្រាស់​កាំភ្លើង​ស៊ី​ពនៃ​ក្រុម​ឧទ្ទាម​ឃឺ​ដ​។​

​ក្នុង​ខ្សែអាត់​វីដេអូ​នេះ​គេ​បាន​ប្រទះឃើញ​ខ្មាន់កាំភ្លើង​ម្នាក់​ដែល​បាន​ស្លៀក​ឯកសណ្ឋាន​ពណ៌​ខ្មៅ​បាន​ស្ថិតនៅ​ផ្នែក​ខាងលើ​នៃ​ដំបូល​អាគារ​មុន​ពេលដែល​ទីតាំង​មួយ​នេះ​ត្រូវបាន​កម្ទេច ហើយ​ផ្នែក​ជុំវិញ​នៃ​អាគារ​ក៏ត្រូវ​បាន​គេ​ប្រទះឃើញ​មាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​ផងដែរ​៕

 

adverise with khmeread

មតិយោបល់