ទឹកដោះគោមួយកំប៉ុងខ្ទង់ ២០ ដុល្លារឯណោះមានលុយឯណាទិញទាន់? ពេលទារកអាយុ ៦ ខែ កុំទាន់អាលកិនចេកឬទឹកបបរឱ្យវាញ៉ាំ ឱ្យបន្លែល្វីងវាញ៉ាំជំនួសវិញ ធានាផ្តាច់ទឹកដោះឆាប់ ហើយធំឡើងចូលចិត្តបន្លែជាងសាច់

ម្ហូបអាហារដំបូងរបស់ទារកមិនគួរជា​ចេកកិនឬបាយទន់ៗឬទឹកបបរនោះទេ។ ឪពុកម្តាយគួរណែនាំឱ្យកូនគ្រប់អាយុ ៦ ខែរបស់ពួកគេញ៉ាំផ្កាខាត់ណាខៀវ (Broccoli) វិញល្អជាង។

អ្នកឯកទេសខាងម្ហូបអាហាររបស់កុមារនៅសាកលវិទ្យាល័យ University College London បានផ្តល់ដំបូន្មានដល់មាតាបិតាឱ្យជ្រើសរើសបន្លែល្វីង ដូចជា ផ្កាខាត់ណាខៀវ ស្ពៃស្ពីណាច់ ឬ ផ្កាខាត់ណា ជាអាហាររឹងដំបូងរបស់ទារក។

ពួកគេនិយាយថា បបរទារក ដែលឪពុកម្តាយជាងពាក់កណ្តាលបានជ្រើសរើស គឺមានរសជាតិសាបខ្លាំងពេកហើយ និង ធ្វើឱ្យទារកបាត់បង់ឱកាសក្នុងការក្លាយជាក្មេង ដែលចូលចិត្តញ៉ាំបន្លែពេលធំឡើង។

ផ្លែឈើដូចជាចេកជាដើមអាចធ្វើឱ្យទារកចូលចិត្តរបស់ផ្អែមពេលធំឡើង និង ធ្វើឱ្យពួកគេស្អប់បន្លែតាំងពីតូចទៅ។

វេជ្ជបណ្ឌិត Clare Llewellyn និង វេជ្ជបណ្ឌិត Hayley Syrad ដែលស្រាវជ្រាវទម្លាប់ញ៉ាំរបស់ទារកជាង១ទសវត្សរ៍មកនេះ ចង់ឱ្យអាហារដំបូងរបស់ទារកអាយុខ្ទង់ ៦ ខែគឺជាបន្លែល្វីង ព្រោះបន្លែទាំងនេះជាពពួកបន្លែដែលក្មេងៗស្អប់ខ្លាំងជាងគេបំផុត។

វេជ្ជបណ្ឌិតទាំងពីរ ណែនាំឪពុកម្តាយបញ្ចុកកូនតូចនូវបន្លែល្វីងដូចជា ផ្កាខាត់ណាខៀវ ឬ ស្ពៃស្ពីណាច់ ឬ ផ្កាខាត់ណា (ស្រុះក្តៅៗកិនឱ្យកូនញ៉ាំ) ដែលវាមិនត្រឹមបង្កើតទម្លាប់ទទួលទានបន្លែចំពោះកូនៗប៉ុណ្ណោះទេ ថែមទាំងជួយកូនឆាប់ផ្តាច់ទឹកដោះទៀតផង៕

adverise with khmeread