អ្នកវិទ្យាសាស្ត្រណែនាំវិធីសាស្ត្រ ៤ យ៉ាងជួយឱ្យ "ក្មេងចូលចិត្តយំ ខឹងឆាប់មួម៉ៅ" ត្រជាក់ចិត្តវិញបានយ៉ាងមានប្រសិទ្ធភាព, បើរឹងពេក ប្រើជម្រើសទី៤

អ្នកដែលធ្លាប់ចិញ្ចឹមកូន ដឹងច្បាស់ណាស់ ថាកូនៗពួកគេធ្លាប់យំ និងមួម៉ៅខុសរឿងរាប់សិបដងដែរក្នុងមួយជីវិតពួកគេ។

ជួនកាលរឿងតូចតាចបន្តិចសោះក៏ធ្វើឱ្យក្មេងយំមិនព្រមបាត់ដែរ ហើយខ្លះយំដល់ថ្នាក់បោកខ្លួនទៀតផង។ ក្មេងប្រភេទខ្លះទៀតយំមួម៉ៅពេក សូម្បីសាលារៀនក៏មិនព្រមទៅដែរ។

ក្មេងខ្លះទៀតយំបែបក្មេងខូច យំរហូតទាល់តែឪពុកម្តាយទ្រាំមិនបាន ហ៊ានលើកដៃវាយក៏មានដែរ។ នេះសម្បត្តិត្រឹមឪពុកម្តាយទប់កំហឹងមិនជាប់ផង ចុះទម្រាំអ្នកដទៃ តើមាននរណាអាចទ្រាំបាន?

រាប់ទសវត្សរ៍កន្លងមកនេះ ក្រុមអ្នកស្រាវជ្រាវនៅគ្លីនិកស្រាវជ្រាវចរិតកុមារ (CBRC) នៃសាកលវិទ្យាល័យស៊ីតនី បានព្យាបាលក្មេងកាច ក្មេងរអ៊ូ ក្មេងមិនស្តាប់បង្គាប់ និងក្មេងឆាប់មួម៉ោង អាយុចាប់ពី ២ ឆ្នាំរហូតដល់ ១៦ ឆ្នាំ បានជាច្រើននាក់រួចមកហើយ។

ដើម្បីឱ្យក្មេងទាំងនោះមានឥរិយាបថស្លូតធម្មតាវិញ យោងតាមសាស្ត្រាចារ្យ David Hawes មកពីសាកលវិទ្យាល័យស៊ីតនី ឪពុកម្តាយគួរ ៖

១. ឱប ឬ បីត្រកងកូន ដើម្បីឱ្យវាមានអារម្មណ៍កក់ក្តៅ ទទួលបានក្តីស្រឡាញ់ពេញទ្រូងម្តាយឬឪពុក។
២. កោតសរសើរកូនៗឱ្យបានច្រើន នៅពេលកូនមានឥរិយាបថល្អ។ ឧ. ពេលកូនចេះរៀបចំល្បែងក្មេងលេងបានត្រឹមត្រូវវិញ គួរតែសរសើរ។
៣. ឃើញក្មេងធ្វើខុសប្រាប់ភ្លាមៗ ឱ្យក្មេងកែកំហុស កុំទុកដល់ថ្ងៃស្អែក។ ពន្យល់ក្មេងឱ្យច្បាស់ថាតើពួកគេកំពុងធ្វើខុសអ្វីខ្លះ។
៤. បើក្មេងនៅតែយំមិនព្រមបាត់ ឬ មិនព្រមឈប់មួម៉ៅទេ ទុកវាចោលនៅកន្លែងសុវត្ថិភាពណាមួយឱ្យនៅតែឯង រហូតទាល់តែវាស្ងាត់មាត់ (ខ្ទង់ ២ នាទីក្មេងបែបនោះនឹងស្ងាត់មាត់ លែងយំហើយ)៕

adverise with khmeread