adverise with khmeread 1

​តើ Atletico Madrid ធ្វើ​ស៊ី PSV បាន​អត់​ក្នុង​រាត្រី​នេះ​?

​ក្រុម Atletico កំពុងតែ​ហោះហើរ​បាន​ខ្ពស់​ណាស់​ហើយ​ក្នុង​ក្របខ័ណ្ឌ La Liga រដូវ​កាល​នេះ ហើយ​ពួកគេ​តែងតែ​ជា​ក្រុម​ដែល​ពិ​បា​ក្នុងការ​បំបាក់ មិន​ថា​កម្មវិធី​ប្រកួត​អ្វី​នោះឡើយ​។​

​ទោះជា​យ៉ាងនេះ​ក្តី លទ្ធផល​ស្មើ​កាលពី​សប្តាហ៍​មុន​ជាមួយ​ក្រុម Villarreal ធ្វើ​ឲ្យ​ក្តី​សុបិន​លើក​ពាន La Liga របស់​ពួកគេ​រលាយ​បន្តិច​ម្តងៗ ខណៈដែល Barcelona បាន​ដើរទៅ​មុខមុន​ដល់​ទៅ​ប្រាំបី​ពិន្ទុ​ក្នុង​ដៃ​។​

​នេះ​មានន័យថា Atletico Madrid កំពុង​ស្ថិតនៅ​កន្លែង​មួយ​ដែល​ពួកគេ​នឹង​បាន​លេង Champions League ដោយ​ស្វ័យប្រវត្តិ​នៅ​រដូវ​កាល​ក្រោយ ដូច្នេះ​ពួកគេ​អាច​ផ្តោតទៅលើ​ពាន Champions League វិញ​ម្តង​។​

​នៅក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល Atletico ពិតជា​បាន​ចាញ់ Benfica នៅក្នុង​ផ្ទះ​ពិតមែន ប៉ុន្តែ​ពួកគេ​បានទទួល​ជ័យជម្នះ​ក្រៅ​ផ្ទះ​ពីរ​ប្រកួត​ក្នុងចំណោម​បី​ប្រកួត បូក​បញ្ចូល​ទាំង​ការសង​សឹក​ទៅលើ​ក្រុម Benfica ទៀត​។​

​រីឯ PSV កំពុងមាន​មួយ​ពិន្ទុ​នៅ​ពីលើ Ajax ក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​ប្រទេស​ហូ​ឡង់ និង​កំពុង​ស្ថិតក្នុង​ដំណើរការ ១៨ ប្រកួត​មិនទាន់មាន​ក្រុម​ណា​បំបាក់​បាន​នៅក្នុង​លី​ក​។​

​ពួកគេ​មិនបាន​ចាញ់​ក្នុងផ្ទះ​ឡើយ​កាលពី​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល ប៉ុន្តែ​ក៏​មិន​បានឈ្នះ​ការប្រកួត​ក្រៅ​ផ្ទះ​នោះដែរ​។ ក្រុម​នេះ​ច្បាស់​ជា​ព្យាយាម​ដាក់​សម្ពាធ​ទៅលើ Atletico ដើម្បី​ទទួលបាន​ការនាំ​មុខជា​ក់​ជាមិនខាន​។​

​ជាការ​ពិត ការប្រកួត​ចំនួន ២៤ ដង​ក្នុង​តំបន់​អឺរ៉ុប​ជាមួយ​ក្រុម​មកពី​ប្រទេស​អេ​ស្ប៉ា​ញ PSV ឈ្នះ​បានតែ​បួន​ដង​ប៉ុណ្ណោះ​។​

​ក្រុម​ទាំងពីរ​មាន​ភាពខុសគ្នា​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ហើយ​យើង​ដឹងថា Atletico នឹងមិន​ឈ្នះ La Liga ក្នុង​រដូវ​កាល​នេះ​ទេ​លុះត្រាតែ Barcelona ភ្លាត់​ចាញ់​ប្រាំ​ប្រកួត​ទើប​ពួកគេ​មានសង្ឃឹម​។ បន្ថែម​ពីលើ​នេះ​ទៀត ពួកគេ​មិនទាន់​ចាញ់​នៅក្រៅ​ផ្ទះ​ក្នុង​ក្របខ័ណ្ឌ Champions League នៅឡើយ​ទេ ដូច្នេះ​ទស្សនៈ​ខ្មែរ​រីដ ទស្សន៍ទាយ​ថា Atletico Madrid នឹង​ឈ្នះ ប៉ុន្តែ​ឈ្នះ​យ៉ាង​តឹង​បំផុត​៕

ខាងក្រោមនេះជាស្ថិតិប្រាំប្រកួតចុងក្រោយរបស់ក្រុមទាំងពីរនិងប្រវត្តិជួបគ្នា!

adverise with khmeread

មតិយោបល់