ការសិក្សាមួយព្រមានថា រដ្ឋកាលីហ្វ័រញ៉ានឹងលិចក្រោមទឹកជំនន់កម្ពស់ជិត ១០ ម៉ែត្រ នៅ ៤ ទសវត្សរ៍ទៀត

មុនចុងបញ្ចប់សតវត្សរ៍នេះ រដ្ឋកាលីហ្វ័រញ៉ា អាចនឹងត្រូវបានវាយប្រហារដោយជំនន់ដ៏ធំបំផុតដូចគ្នាទៅនឹងគ្រោះទឹកជំនន់ដ៏ល្បីល្បាញ "Great Flood of 1862" ដែលធ្វើឱ្យផ្ទៃដីទំហំ ៤៨៣គីឡូម៉ែត្រក្នុងរដ្ឋមួយនេះនឹងលិចនៅក្រោមផ្ទៃទឹក។ នេះបើយោងតាមវេបសាយ DailyMail។

ហើយ វាអាចនឹងកើតឡើងច្រើនជាងម្តង។

ការសិក្សាថ្មីមួយបានព្រមានថា រដ្ឋកាលីហ្វ័រញ៉ា ឆាប់ៗអាចនឹងឃើញពីបម្រែបម្រួលខ្លាំងបំផុតរវាងអាកាសធាតុក្តៅខ្លាំង និងអាកាសធាតុសំណើមខ្លាំង នៅក្នុងបាតុភូតមួយហៅថា "Climate Whiplash"។

នៅក្នុងប៉ុន្មានទសវត្សរ៍ខ្លីបន្ទាប់ខាងមុខ អ្នកស្រាវជ្រាវបានព្រមានថា ឱកាសនៃព្យុះជំនន់ដ៏ធំនឹងកើនឡើងយ៉ាងឆាប់រហ័ស ដែលនឹងផ្តល់ឱ្យរដ្ឋមួយនេះប្រឈមនឹងហានិភ័យនៃគ្រោះមហន្តរាយខាតបង់ប្រាក់ពាន់លានដុល្លារ ដែលលំនៅដ្ឋានស្ថិតនៅក្រោមផ្ទៃទឹកកម្ពស់ជាង ៩ម៉ែត្រ៕

adverise with khmeread