គួរឱ្យព្រឺរក្បាល! ចិនចាប់បានមូសយក្ស ធំប៉ុនបាតដៃមនុស្ស

សត្វមូសដែលធំជាងដៃមនុស្សត្រូវបានចាប់បានដោយអ្នកជំនាញចាប់សត្វល្អិតនៅប្រទេសចិន។

ជាមួយនឹងស្លាបប្រវែង ១១,១៥ សង់ទីម៉ែត្រ សត្វមូសយក្សនេះមានប្រវែងវែងជាងមូសមធ្យមប្រហែល ១០ ដង។

សត្វមូសដ៏ធំដែលត្រូវបានគេជឿថាជា សត្វដែលធំជាងគេបំផុតនៅលើពិភពលោកត្រូវបានរកឃើញដោយអ្នកជីវសាស្ដ្រចិន Zhao Li ជាអ្នកការពារសត្វព្រៃជាន់ខ្ពស់ អំឡុងពេលការធ្វើអធិការកិច្ចលើភ្នំ Qingcheng ខេត្តស៊ីឈួនប្រទេសចិនក្នុងខែសីហាឆ្នាំ ២០១៧ ។

នៅក្នុងបទសម្ភាសន៍ជាមួយវេបសាយ MailOnline លោក Zhao បានបង្ហើបឱ្យដឹងថា សត្វមូសនេះមានឈ្មោះថា Holorusia Mikado ដែលត្រូវបានគេរកឃើញជាទូទៅនៅក្នុងប្រទេសជប៉ុន និងត្រូវបានទទួលស្គាល់ជាប្រភេទសត្វមូសធំជាងគេបំផុតនៅលើពិភពលោក។

លោក Zhao បានដឹងថាមូសមានទំហំធំខុសធម្មតា នៅពេលគាត់ចាប់បានវាដំបូង ប៉ុន្តែថ្មីៗនេះគាត់បានបញ្ជាក់ថាវាជាមូសធំបំផុតនៅក្នុងពិភពលោក៕

adverise with khmeread