adverise with khmeread Untitled 1

បុរស​អូស្ត្រាលី​ដេកស្លាប់​ដោយមាន​សារធាតុ​ញៀន​

    ភ្នំពេញ ៖ បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់ ម៉ោង​៦​និង​១៥​នាទី​ល្ងាច ថ្ងៃទី​២៣ កុម្ភៈ ២០១៦ នៅ​ចំណុច​ផ្ទះ​១២៥E1 ផ្លូវ​៣៣៨ ក្រុមទី​២២ ភូមិ​៥ សង្កាត់ ទូល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន ដោយ​ប្រើ​ថ្នាំញៀន​ហើយ​គាំងបេះដូង​។

   ប៉ូលិស​និយាយថា ម្ចាស់ផ្ទះ​ឈ្មោះ ស៊ីន សុខ​ខួច​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​មុខរបរ​មន្ត្រី​ធនាគារ​ស្នាក់នៅ​ក្នុងផ្ទះ​ដូចខាងលើ​។ ចំណែក​ជនរងគ្រោះ​ជាស​ព​ឈ្មោះ Bond Jonathan Will Iam​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ជនជាតិ​អូស្ត្រាលី កាន់​លិខិត​ឆ្លង ដែន​លេខ PA 1434794 ចូលមក​កម្ពុជា​កាលពី​ថ្ងៃទី​២២ ១០ ២០១៥​។ មុខរបរ​គ្រូបង្រៀន​ភាសា​អង់គ្លេស នៅ​វិទ្យាស្ថាន វ៉េ​ស​ស្តេ​ន ។

   តាម​ការសន្និដ្ឋាន​រប​ស់​ការិយាល័យ បច្ចេកទេស​ក្រុង និង​គ្រូពេទ្យ​តុលាការ​ថា ជនរងគ្រោះ​ស្លាប់​ដោយ​ជម្ងឺ​គាំងបេះដូង​បណ្តាលមកពី​ប្រើប្រាស់ សារធាតុ​ញៀន​។      

    បច្ចុប្បន្ន សព​តម្កល់​នៅ​ពេទ្យរុស្ស៊ី​៕​

adverise with khmeread

មតិយោបល់