មូលហេតុដែលស្បែកមុខឆាប់ជ្រួញ គឺខ្វះជាតិកូឡាជែន...ដឹងថាធ្វើម៉េចបង្គ្រប់ជាតិកូឡាជែនវិញទេ?

អ្វីដែលធ្វើឱ្យអ្នកចាស់ ហើយនិងអ្វីជាកង្វះជាតិកូឡាជែន?

កូឡាជែន ជាអ្វី? កូឡាជែន គឺជាជាតិសរសៃមួយ រឹង ចេះបត់បែន និងជាប្រូតេអ៊ីនមិនចេះរលាយរកឃើញមានពាសពេញប្រព័ន្ធរាងកាយមនុស្សទាំងអស់។ វាបង្កើត ១ ភាគ៣នៃប្រូតេអ៊ីនរបស់យើង ហើយ ២០ ភាគរយនៃពួកវា គឺជាម៉ាសរបស់រាងកាយ ដែលស្ថិតក្នុងស្បែក ឆ្អឹង និងជាលិការបស់យើង។ ប្រូតេអ៊ីននេះផ្ដល់អ្នកនូវជាលិកា និងកោសិកា ដែលជួសជុលដោយខ្លួនវា និងពង្រឹងកម្រិតនៃភាពបត់បែន។ ហើយវាក៏ជាជំនួយក្នុងការផលិតកោសិកាស្បែក និងការការពារសរីរាង្គរបស់ពួកយើងផងដែរ។

យ៉ាងណាមិញ ពេលយើងកាន់តែអាយុច្រើន កម្រិតកូឡាជែននឹងថមថយ ជាហេតុធ្វើឱ្យអ្នកចាស់។ ប៉ុន្ដែមានវិធីច្រើនអាចជួយផលិតកូឡាជែន និងបង្ការវាកុំឱ្យខូចបាន មានដូចខាងក្រោមនេះ។

* វិធីបង្ការកុំឱ្យខ្វះកូឡាជែនក្នុងរាងកាយ
១. ត្រូវជៀសកម្ដៅព្រះអាទិត្យ ជក់បារី អតុល្យភាពអ័រម៉ូន ស្ដ្រេស និងជាតិពុលពីបរិយាកាសខាងក្រៅ។
២. ជៀសវាងស្ករស និងជាតិផ្អែមផ្សេងទៀត។
៣. ទទួលទានដំណេកឱ្យបានគ្រប់គ្រាន់ និងបរិភោគអាហារដែលសម្បូរសារជាតិកូឡាជែនដូចជា ជើងជ្រូក កន្ទុយជ្រូក ភ្លៅចៀម ជើងមាន់ និងផ្លែឈើចម្រុះមុខ។
៤. ប្រើផលិតផលណាដែលសម្បូរវីតាមីន C, A និង E ដើម្បីជួយការពារ និងជំរុញឱ្យកូឡាជែនកើនឡើង៕

adverise with khmeread