យុវតីវ័យ១៨ឆ្នាំម្នាក់ចងកសម្លាប់ខ្លួន​ បន្ទាប់ពីប្លែកមិននិយាយស្តី២ទៅ៣ថ្ងៃ

​ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ដាច់ចិត្តចងក សម្លាប់ខ្លួន បានសម្រេច ដោយមិនដឹងមូលហេតុ បង្កឱ្យមានការ ភ្ញាក់ផ្អើលនៅវេលាម៉ោង៩យប់ ថ្ងៃទី​០១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងអារក្ស សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​សមត្ថកិច្ចនិយាយថា​ ជនរងគ្រោះ(សព) មានឈ្មោះ វ៉ាន់ថា និមល ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មការីនីរោងចក្រ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ។

​តាមការបញ្ជាក់ពីម្ដាយ ជនរងគ្រោះ ឈ្មោះ ថុល ធា អាយុ៥០​ឆ្នាំ មុខរបរនៅផ្ទះ បានឱ្យដឹងថា​ កូនរបស់គាត់ប្លែក២ទៅ ៣ ថ្ងៃហើយ ដោយ មិនសូវនិយាយស្ដី ជាមួយអ្នកណាទេ​។ រហូតដល់ថ្ងៃកើត ហេតុ កាលពីល្ងាច កូនស្រីរបស់គាត់ បានហូបបាយជាមួយគាត់ធម្មតា ហើយឡើងទៅលើផ្ទះដេក​។

​លុះដល់វេលាម៉ោងកើតហេតុខាងលើ គាត់ក៏ហៅកូន តែមិនឆ្លើយ គាត់ក៏សង្ស័យបានឡើងទៅមើល ក៏ឃើញ កូនចងកស្លាប់បាត់ ទៅហើយ​។ ឃើញដូចនេះ ម្តាយសពក៏ស្រែកយំរហូតដល់សន្លប់។

​សព ត្រូវបានប៉ូលិស ជំនាញប្រគល់ទៅឱ្យ ក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណីបន្ទាប់ពីធ្វើកោសល្យពិច័យរួចមក​៕

adverise with khmeread
tiger
Loading ad ...