adverise with khmeread 317b816900000578 0 image a 2 1456249366332

ការងារ​ការិយាល័យ​មិន​ស្រួល​ឬ​? នារី​អាមេរិក​រៀន​ចប់ MBA សម្រេចចិត្ត​ថត​រឿង​សិច​ជាជាង​ការងារ​ប្រាក់ខែ​ច្រើន​

​    ​ស្រី​អាមេរិកាំង​ម្នាក់ ដែល​សុខចិត្ត​លះបង់​ការងារ​ប្រាក់ខែ​ខ្ពស់​មក​ធ្វើជា​តារា​សិច​បាន​ចេញមុខ​បកស្រាយ​លម្អិត​ពី​មូលហេតុ​ដែល​នាង​បានសម្រេច​ចិត្ត​បោះបង់​ការងារ​ជា​ទម្លាប់​របស់​នាង​មក​ថត​រឿង​សិច​វិញ​។ 

​    ​នាង អា​លិច លីន​ស៍ (Alix Lynx) អាយុ ២៦ ឆ្នាំ មកពី​រដ្ឋ​ញូវយ៉ក គឺជា​និស្សិត​ជោគជ័យ​ម្នាក់ ដែល​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ​ជាមួយនឹង​សញ្ញាប័ត្រ​ផ្នែក​ទំនាក់ទំនង និង អនុបណ្ឌិត​ផ្នែក​ទីផ្សារ​ឌីជីថល (Digital Marketing)​ប៉ុន្តែ​ក្រោយពី​ការបញ្ឈប់​ពី​ការងារ​ញឹកញាប់​ដែល​បណ្តាលឱ្យ​នាង​ធ្វើការ​ពេញ​ម៉ោង​ជា​ស្រី​ស្រាត​ថត​ដាក់ Webcam នាង​ក៏​សម្រេចចិត្ត​បោះបង់ចោល​ការងារ​ទូទៅ​ជា​រៀងរហូត​ដើម្បី​បំពេញ​បំណងប្រាថ្នា​ធ្វើជា​តារា​សិច​របស់​នាង​តែម្តង​។ 

​    ​នាង​បាន​ប្រាប់​វេ​ប​សាយ Cosmopolitan.com ថា "​តួ​អាសអាភាស​គឺជា​ការងារ​ដែល​ខ្ញុំ​ចង់​ធ្វើ​តាំងពី​ខ្ញុំ​នៅ​ជំទង់​...​មិត្ត​ខ្ញុំ​មួយចំនួន​បានដឹង​រឿងនេះ​។ ពេល​ខ្ញុំ​នៅ​ជំទង់ ខ្ញុំ​បាន​អាន​សៀវភៅ​ទស្សនា​វ​ដ្តី Playboy នៅផ្ទះ​មិត្តភក្តិ​ខ្ញុំ​។ នៅ​អាយុ​នោះ ខ្ញុំ​ពិតជា​មានការ​ភ្ញាក់ផ្អើល ដែល​ឃើញ​ស្រីៗ​ទាំងនោះ​មាន​សម្រស់​ស្រស់ស្អាត​។ ខ្ញុំ​ចង់​ក្លាយ​ដូចជា​ពួកនាង​ណាស់​"​។ 

​    ​នាង​អា​ឡិច​បាន​និយាយថា នាង​បាន​រក្សា​អា​ថ៍កំ​បាំង​ចង់​ក្លាយជា​តួ​សិច​រាប់​ឆ្នាំ ដោយបាន​ពន្យល់​បកស្រាយ​ថា នាង​បាន​ធំធាត់​នៅ​ទីក្រុង​វណ្ណៈ​កម្មករ និង​ត្រូវបាន​អប់រំ​ឱ្យ​ជឿថា នាង​ចាំបាច់​ត្រូវតែទៅ​រៀន​សាកលវិទ្យាល័យ​ដើម្បី​ទ្រទ្រង់​ជីវិត​នាង​។ 

​     នាង​បាន​បន្តទៀតថា ឪពុក​នាង​ធ្វើ​ការងារ​សំណង ហើយ​ម្តាយ​នាង​កាន់​សញ្ញាប័ត្រ​បណ្ឌិត ហើយ​ម្តាយ​នាង "​ពិតជា​មានការ​ចិញ្ចឹម​បីបាច់​គ្រួសារ​ល្អ​ណាស់​" ដោយ​នេះ​បាន​ជម្រះ​អស់​នូវ​ការ​លើកឡើងថា "​មនុស្ស​ដែល​ធ្វើការ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​សិច​ច្បាស់​ជាមាន​បញ្ហា​ទាំងអស់​រាប់មិនអស់​"​។ 

​    ​អា​ឡិច​បាន​កត់សម្គាល់ថា នាង "​មិនបាន​រើសមុខ​នរណាម្នាក់​ទេ​ពេល​ធំ​ដឹងក្តី​" ដោយ​បកស្រាយ​ថា នាង​បាន​បាត់បង់​ព្រហ្មចារី​នៅ​អាយុ ១៦ ឆ្នាំ ទៅ​មិត្ត​ប្រុស​រៀន​នៅ​វិទ្យាល័យ​ជាមួយគ្នា​។ នាង​បាន​ចាប់អារម្មណ៍​ធ្វើការ​ក្នុង​ភាពយន្ត​សិច​នៅពេល​បាន​មើល​ភាពយន្ត​ឯកសារ​អំពី​ឧស្សាហកម្ម​សិច​។ 

​    ​នាង​បាន​និយាយថា "​ជាការ​ពិត នៅពេល​អ្នកមាន​អាយុ ១៦ ឆ្នាំ អ្នកនឹង​មិន​ដើរ​ប្រាប់​គេ​ថា​អ្នក​ចង់​ក្លាយជា​តួ​សិច​នោះឡើយ ដូច្នេះ​ខ្ញុំ​គិតថា​ខ្ញុំ​មិនអាច​ប្រាប់​នរណាម្នាក់​បាន​នោះទេ​"​។ 

​    ​ទោះយ៉ាងណា នៅពេល​មិត្ត​ប្រុស​នាង​សួរថា​តើ​នាង​ចូលចិត្ត រូបថត​របស់គាត់​ដែល​កាត់ត​ជាមួយ​តួ​សិច​ដាក់​នៅក្បែរ​គ្នា​ដែរ​ឬក៏​អត់ នាង​បាន​សារភាពថា នាង​បាន​គិតថា​ឧ​ហ្សា​ហ​កម្ម​កម្សាន្ត​សម្រាប់​មនុស្សពេញវ័យ​នេះ​ពិតជា "​អស្ចារ្យ​" ណាស់ និង​ឆ្ងល់​ថា​តើ​វា​នឹងមាន​អារម្មណ៍​បែបណា​ពេល​បាន​រួមភេទ​ដាក់​ក្នុង​ភាពយន្ត​៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់