ម្ចាស់សួនសត្វម្នាក់ត្រូវសត្វតោខាំនៅចំពោះមុខហ្វូងអ្នកទេសចរ

ម្ចាស់សួនសត្វព្រៃមួយរូបត្រូវបានសត្វតោមួយក្បាលខាំញក់ញីនៅចំពោះមុខអ្នកទេសចរពោរពេញក្តីរន្ធត់ បន្ទាប់ពីគាត់បានចូលទៅក្នុងបរិវេណរស់នៅរបស់សត្វព្រៃមួយក្បាលនេះ។

លោក Mike Hodge វ័យ ៦៧ឆ្នាំជនជាតិអង់គ្លេសរូបនេះ ត្រូវបានប្រញាប់ប្រញាល់បញ្ជូនទៅកាន់មន្ទីរពេទ្យ ជាមួយនឹងរបួសក និងចង្ការ ក្រោយឧបទ្ទវហេតុដ៏រន្ធត់ត្រូវបានផ្តិតជាប់ក្នុងកាមេរ៉ានេះបានកើតឡើងក្នុងប្រទេសអាហ្វ្រិកខាងត្បូង។

រូបភាពជាច្រើនសន្លឹកបានបង្ហាញពីទិដ្ឋភាពរបស់លោក​ Hodge កំពុងញញឹមនៅលើគ្រែមន្ទីរពេទ្យ ទោះបីជារបួសរបស់ខ្លួនហាក់ដូចជាធ្ងន់ធ្ងរក៏ដោយ ខណៈមិត្តរបស់គាត់ម្នាក់បានប្រាប់ទៅកាន់វេបសាយ The Sun ថា គាត់គឺកំពុងងើបពីរបួសវិញពីទិដ្ឋភាពមួយដែលហៅថាជាសំណាងខ្ពស់បំផុត។

វីដេអូនៃការវាយប្រហាររបស់សត្វតោនេះ ត្រូវបានផ្តិតជាប់នៅឯសួនសត្វ Marakele Predator Park ក្នុងប្រទេសអាហ្វ្រិកខាងត្បូង បានបង្ហាញពីសកម្មភាពទាំងស្រុងនៃការវាយប្រហាររបស់ស្តេចសត្វព្រៃទៅលើលោក Hodge៕



adverise with khmeread