adverise with khmeread Index2

ស្គាល់​អត្តសញ្ញាណ នារី​ជនជាតិ​ចិន​ម្នាក់​លោត​ពីលើ​ផ្ទះជួល​ជាន់​ទី​២​ស្លាប់​ភ្លាមៗ​

     ភ្នំពេញ  ៖ នារី​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​បន្ទាប់ពី​រូបនាង​បាន​លោត​ពីលើផ្ទះ​ជួល​ជាន់​ទី​២​ទម្លាក់​ចុះមក​ដោយ​មិនដឹង​មូលហេតុ បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​ទាបភ្លឺ ថ្ងៃទី​២៤ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅផ្ទះ​ជួល មួយកន្លែង ខាងជើង​វត្ត​ស្រះចក ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​ឥឡូវ​ស្គាល់​អត្តសញ្ញាណ​ហើយ​។​

     តាម​សាក្សី​ដែលជា​សន្តិសុខ​យាម​នៅ​ជិត​នោះបាន​អោយដឹងថា នៅ​មុនពេល​កើតហេតុ​គាត់​កំពុង​ឈរ​យាម​នៅ​ជិត​នោះ ហើយ​នៅវេលា​ម៉ោង​កើតហេតុ​ស្រាប់តែ​ឮ​សំឡេង​ដូច​មាន​អ្វី​ម្យ៉ាង​ធ្លាក់​ពីលើ​មក ។​

    ភ្លាមនោះ​គាត់​ក៏​ដើរមក​មើល​ស្រាប់តែ​ឃើញ​នារី​រងគ្រោះ​ដេក​ផ្កាប់មុខ​និង​មាន​ឈាម​ផងដែរ​ទើប​រត់​ទៅប្រាប់​ម្ចាស់​ផ្ទះជួល​ឲ្យ​មក​មើល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ចុះមក​ពិនិត្យ​ជាប់​ស្តែង​ផងដែរ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​Han I-He  កើត​នៅ​ឆ្នាំ​១៩៨៥​នៅ​វៀតណាម សញ្ជាតិ​ចិន​កាន់​ប៉ាស្ព័រ​លេខ​308602067 ស្នាក់​ផ្ទះជួល​ខាងលើ​។ សព​តម្កល់​នៅ​វត្ត​ស្ទឹងមានជ័យ​។​

   បន្ទាប់ពី​កើតហេតុ​សម្ថ​កិច្ច​បាន​ចុះ​មកដល់​ភ្លាមៗ​និង​ហៅ​ជំនាញ​មក​ពិនិត្យ​ជាក់ស្តែង​ដើម្បី​ដឹង​ពី​មូលហេតុ​។ បន្ទាប់ពី​មក​សមត្ថកិច្ច​បានធ្វើកា​រ​ឃាត់​បុរស​ម្នាក់​ដែលជា​សង្សារ​ជនរងគ្រោះ​ដើម្បី​យកទៅ​សួរ​នាំនៅ​ប៉ុស្ដិ៍​រដ្ឋបាល​នគរបាល​ស្រះចក​។​

     ប៉ូលិស​បាន​ដកស្រង់​សំដី​សង្សារ​នាង​មក​បញ្ជាក់ថា នៅពេល​យប់​ពួកគេ​បាននាំគ្នា​ផឹកស៊ី​នៅ​ក្លឹប​កា​ស្សា​ក្បែរ​វត្តភ្នំ​។ នៅពេល​នាង​ស្រវឹងស្រា​ខ្លាំងពេក​ខ្លួន​ក៏​នាំ​នាង​មក​ដេក​នៅផ្ទះ​ជួល​។ ក្រោយមក​ក៏​ទទួល​ដឹ​ង​ថា​នាង​លោត​ពីលើផ្ទះ​សម្លាប់ខ្លួន​។ ទោះយ៉ាងណា​ប៉ូលិស​ស្រាវជ្រាវ​បន្តទៀត​៕​

adverise with khmeread

មតិយោបល់