ដឹងល្បិចនេះ ពេលចាស់ឡើង មិនស្តាយក្រោយឡើយ នៅពេលកើតជំងឺលើសឈាម

ល្បិចសាមញ្ញនេះពិតជាមានប្រយោជន៍ណាស់សម្រាប់មនុស្សដែលមានជំងឺលើសឈាម ឬ លើសសម្ពាធឈាម។ នៅពេលឡើងសម្ពាធឈាម សូមសាកល្បងវិធីសាស្ត្រនេះភ្លាម ហើយវាមិនមានគ្រោះថ្នាក់អ្វីនោះឡើយ។ 

ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ McMaster University របស់កាណាដា បានចេញផ្សាយឯកសារស្រាវជ្រាវពាក់ព័ន្ធជាច្រើនទាក់ទងនឹងទម្រង់នៃការគ្រប់គ្រងលំហាត់ប្រាណ ក្នុងនោះក៏មានវិធីហាត់ដើម្បីបន្ថយសម្ពាធឈាមផងដែរ។

វិធីបន្ថយសម្ពាធឈាមនេះគឺសាមញ្ញណាស់ ដោយគ្រាន់តែយកកន្សែងពោះគោរមូលហើយក្តាប់វាឱ្យណែន នោះសម្ពាធឈាមនឹងថយចុះវិញយ៉ាងមានប្រសិទ្ធភាពភ្លាមៗតែម្តង។  

ប្រសិនបើលោកអ្នកអនុវត្តវា ៣ ដងក្នុងមួយសប្តាហ៍ វានឹងជួយបន្ថយសម្ពាធឈាម និងទប់ស្កាត់មិនឱ្យសម្ពាធឈាមឡើងនោះឡើយ។ 

វិធីអនុវត្ត៖ 
១. ប្រើកន្សែងពោះគោមូលចូលគ្នា ហើយក្តាប់ឱ្យណែនក្នុងដៃ។
២. ក្តាប់កន្សែងឱ្យណែនក្នុងដៃដោយប្រើកម្លាំង ៣០ ភាគរយ។ ក្តាប់ដៃស្តាំ ១ នាទី និង ក្តាប់ដៃឆ្វេង ១ នាទី។ 
៣. សម្រាក ១ នាទី។ 
៤. អនុវត្តវា ២ ទៅ ៣ ដងទៀត សឹមឈប់។
៥. អនុវត្តវិធីនេះ ៣ ដងក្នុងមួយសប្តាហ៍ សម្ពាធឈាមមិនងាយលើសផ្តេសផ្តាសឡើយ៕ 

adverise with khmeread