adverise with khmeread Index

តាក់ស៊ី​បុក​គ្នា​កំពុង​ភ្លៀង​ស្លាប់​ស្ត្រី​ម្នាក់​

    ​បន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​និង​របួស​ជាច្រើន​ផ្សេងទៀត​ ខណៈ​អា​ស៊ីណា​បុក​សាំ​យ៉ុង​កំពុង​ភ្លៀង​។​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២៤​កុម្ភៈ​នេះ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ចុងស្ពាន​ទឹកថ្លា​ចំណុច​កោង​ស្ថិតក្នុង​ភូមិ​បាណ​យ​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​។​

   សមត្ថកិច្ច​នូវ​មិនទាន់​បញ្ជាក់បាន​ពី​អត្តសញ្ញាណ​ស្ត្រី​រងគ្រោះ​នៅឡើយ​ទេ តែ​បាន​និយាយថា​រថយន្ត​អាស៊ី​ណា​ជា​រថយន្ត​តាក់ស៊ី​ចេញដំណើរ​ពី​ក្រុង​ប៉ោយប៉ែត​ឆ្ពោះទៅ​រាជធានី​ភ្នំ​ពេ​។​

   ចំពោះ​រថយន្ត​សាំ​យ៉ុង​ដឹក​អ្នកដំណើរ​ទេសចរណ៍​ទៅ​ក្រុង​ប៉ោយប៉ែត​លុះ​មកដល់​ចំណុចកើតហេតុ​អាចមកពី​បើក​លឿន​ហើយ​មាន​ភ្លៀង​ផង​មើលផ្លូវ​មិនឃើញ​ទើប​អាស៊ី​ណា​រេ​ទៅបុក​សាំ​យ៉ុង​ពេញទំហឹង​ក្រឡាប់​ជាច្រើន​ត្រឡប់​រួច​ទៅបុក​ផ្ទុប​ជាមួយ​បង្គោល​ភ្លើង​ដាច់​ទ្វារ​ខ្ទាត​អ្នកជិះ​ចេញមកក្រៅ​តែម្តង​៕​

adverise with khmeread

មតិយោបល់