adverise with khmeread Tumblr o2nu29cxnz1rbf5cro4 400

ចាស់​ជិត​ចូល​រណ្តៅ​រៀបការ​ជាមួយ​ក្មេងស្រី​អាយុ ១២ ឆ្នាំ​

​    ​អាពាហ៍ពិពាហ៍​ត្រូវបាន​ចាត់ទុកថា​ជាការ​រួមរស់​ស្របច្បាប់​រវាង​បុរស និង​ស្ត្រី​ក្នុង​ទំនាក់ទំនង​ស្នេហា​។ អត្ថន័យ​នៃ​អាពាហ៍ពិពាហ៍​បាន​ប្រែប្រួល​ពី​វប្បធម៌​មួយ​ទៅ​វប្បធម៌​មួយ​។ វប្បធម៌​ខ្លះ​ចាប់បង្ខំ​ឱ្យ​រៀបការ​។​

​    ​អាពាហ៍ពិពាហ៍​ដែល​ឪពុកម្តាយ​ជា​អ្នករៀបចំ​ទុកដាក់​ឱ្យ​គឺជា​រឿង​សាមញ្ញ​ទូទៅ​ចំពោះ​វប្បធម៌​មួយចំនួន​។ ប៉ុន្តែ​ក្នុងប្រទេស​លី​បង់​    ​មាន​ប្រពៃណី​រៀប​អាពាហ៍ពិពាហ៍​ចម្លែក​ជាងគេ ដោយ​បុរស​ចាស់​ជិត​ចូល​រណ្តៅ​ក៏​អាច​រៀបការ​ជាមួយ​កុមារី​មិនទាន់​គ្រប់​អាយុ​បានដែរ​។

​    ​វប្បធម៌​និង​ការ​ប្រ​ណិ​ប​តន៍​ក្នុងប្រទេស​នីមួយៗ​មិន​ដូចគ្នា​ទេ​នៅពេល​និយាយ​ដល់​ការរៀប​ការ​។ ប៉ុន្តែ​ប្រភេទ​អាពាហ៍ពិពាហ៍​នៅ​ប្រទេស​លី​បង់​បាន​ឆក់យក​កុមារភាព​ពី​ក្មេងស្រី​មួយចំនួន ទាំង​នាង​មិនទាន់​ដឹងក្តី​ស្គាល់​មិត្តភក្តិ​ប្រលែង​គ្នា​លេង​ឱ្យអស់​ចិត្ត​នៅឡើយ​។

​    ​គួរ​បញ្ជាក់ថា ដំណឹង​មួយ​នេះ​ត្រូវបាន​ដកស្រង់​ចេញពី​វេ​ប​សាយ NowThis ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី ២៤ ខែកុម្ភៈ​នេះ ដោយ​បង្ហាញអំពីឈុតឆាករៀបចំដោយយុទ្ធនាការមួយដើម្បីលើកកម្ពស់ការយល់ដឹងអំពីការការពារសិទ្ធិកុមារីពីការកេងប្រវ័ញ្ចដោយសារតែប្រពៃណីដ៏ចម្លែកនេះ៕  

 
This Video About Child Marriage In Lebanon Should Enrage You

Child marriage is still legal in 93 countries — and this video aims to put a stop to it

Posted by NowThis on Tuesday, February 16, 2016

 

adverise with khmeread
ប្រភព៖ NowThis

អ្នកនឹងចូលចិត្ត

មតិយោបល់