ប៉ូលិសនាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែងស៊ីសង​ពាណិជ្ជកម្មចាប់ខ្លួនមនុស្ស១១នាក់ពាក់ព័ន្ធលេងល្បែងស៊ីសង

​ភ្នំពេញ​ ៖ កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការចាប់​ឃាត់ខ្លួន​បុគ្គលិក​ចំនួន៤នាក់ (ស្រី ២ នាក់) និង អ្នកញៀន​ល្បែង​ជាបុរសៗចំនួន៧នាក់ ដកហូត​បាន​ម៉ូតូ​ចំនួន៩គ្រឿង តុ កៅអី កុំព្យូទ័រ ក្រដាស់​ចាក់បាល់ មួយចំនួនធំ​នៅ​រសៀល​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ នៅ​ចំណុច​ទីតាំង​ផ្ទះ​លេខ២៦ ផ្លូវ​លេខ៤៧៤ ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន​។ 

​ប៉ូលិសនិយាយថា​ ប្រតិបត្តិការ បង្ក្រាប​នេះ ដោយកម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែងស៊ីសង​ពាណិជ្ជកម្ម​ ដែលទើបបង្កើតថ្មី​ ​ក្រោម​ការដឹកនាំ​របស់​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​ជា​យូរ​មកហើយ ទើប​ឈាន​មកដល់​ការចុះ​បង្ក្រាប​នូវ​ទីតាំង​មួយ​នេះ​បាន។

​បច្ចុប្បន្នប៉ូលិសបាន បញ្ជូន​ខ្លួន​មនុស្ស​ប្រុស​ស្រី​ទាំង១១នាក់ រួមទាំង​វត្ថុតាង ទៅកាន់​នាយកដ្ឋាន​ប្រឆាំង​ល្បែងស៊ីសង​ពាណិជ្ជកម្ម ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕

adverise with khmeread