adverise with khmeread Davao city mayor rodrigo duterte officially declared running for president!

អនុ​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​អង្គុយ​ចែក​លុយ​ប្រជាជន​យ៉ាង​រំភើយ ​ខណៈ​ការបោះឆ្នោត​ជិត​ចូល​មកដល់​

អនុ​ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន​បច្ចុប្បន្ន​លោក Jejomar Binay គឺជា​បេក្ខភាព​ប្រធានាធិបតី​ម្នាក់​ក្នុងចំណោម​បេក្ខភាព​ប្រធានាធិបតី​ដទៃទៀត​ដែល​គេ​ទ​ទួ​ស្គាល់​ថា​ជា​តំណាងរាស្ត្រ​ជើងចាស់​ដែល​ពោរពេញ​ទៅដោយ​បទពិសោធន៍​។

​កាល​ថ្ងៃទី ២១ ខែកុម្ភៈ​ថ្មីៗ​នេះ លោក Binay ដែល​ធ្លាប់ជា​ចៅហ្វាយក្រុង Makati អស់​រយៈពេល ២១ ឆ្នាំ និង​ជា​អតីត​ប្រធាន​អាជ្ញាធរ​អភិវឌ្ឍន៍​ក្រុង​ម៉ានីល បាន​ចូលរួម​ជជែក​ដេញដោល​រៀបចំឡើង​ដោយ​ស្ថាប័ន GMA ជាមួយ​បេក្ខភាព​តំណាងរាស្ត្រ​ដទៃទៀត​ស្តីពី​គោលនយោបាយ​ឃោសនាបោះឆ្នោត​ក្នុង​ឆ្នាំ ២០១៦ នាពេល​ខាងមុខនេះ​។

​ប្រជាជន​ហ្វ៊ី​លី​ពី​ន​ជាច្រើន​ជាពិសេស​អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត​បានបង្ហាញ​ការមិនយល់ស្រប​ចំពោះ​ចម្លើយ​មួយចំនួន​របស់លោក Binay ដែល​ឆ្លើយ​ក្នុងការ​តស៊ូ​មតិ​ផ្សាយ​ក្នុង​ប៉ុស្តិ៍ ABS-CBN ដោយ​លោក​បាន​និយាយថា ការអភិវឌ្ឍ​អាច​កើតឡើង​បាន​ទាល់តែ​រដ្ឋាភិបាល​បញ្ឈប់​ការចាយ​រឹតត្បិត​។

​ស្របពេល​ជាមួយគ្នានេះដែរ ខ្សែអាត់​វីដេអូ​មួយ​របស់​បេក្ខភាព​ប្រធាន​ធិបតី​រូបនេះ​ត្រូវបាន​ចែកចាយ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងប្រទេស​យ៉ាង​គគ្រឹក​គ្រេង​។ នៅក្នុង​វីដេអូ​រយៈពេល​ខ្លី​មួយ​នេះ បានបង្ហាញ​ពី​ទិដ្ឋភាព​របស់លោក Binay ត្រូវបាន​គេ​ឃើញ​គាត់​កំពុង​អង្គុយ​នៅ​ទីសាធារណៈ​មួយកន្លែង​ជាមួយនឹង​តុ​មួយ​នៅ​ចំពោះមុខ​គាត់​។ ហើយ​ក៏មាន​ប្រជាជន​ឈរ​តម្រៀបជួរ​ចាំ​ទទួល​លុយ​ដែល​ហ៊ុ​ច​ដោយ​ដៃ​ផ្ទាល់​ពី​បេក្ខភាព​ប្រជែង​តំណែង​ប្រធានាធិបតី​រូបនេះ​ផងដែរ​។​

​ទង្វើ​របស់​បេក្ខភាព​ប្រធានាធិបតី​រូបនេះ​អាច​នឹង​នាំនូវ​ការប៉ាន់ប្រមាណ​ដ៏​នឹកស្មាន​មិន​ដល់​មួយ​នៅ​ការបោះឆ្នោត​ក្នុង​ខែឧសភា​ខាងមុខ​។ បណ្តា​អ្នក​និយម​លេ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​មួយចំនួន​គិតថា​លោក Binay គឺជា​បេក្ខភាព​ម្នាក់​ដែល​សក្តិសម ហើយ​គាត់​ជា​មនុស្ស​ម្នាក់​ដែល​ដាក់ខ្លួន ដូច្នេះ​បានជា​គាត់​ចែករំលែក​នូវ​អ្វីដែល​គាត់​មាន​។ ខណៈដែល​មតិ​មួយចំនួនទៀត​បានលើកឡើង​ថា វា​អាចជា​បំណង​ផ្សេង​ទៅវិញ​ទេ​។ គាត់​ប្រហែលជា​ចង់​ព្យាយាម​ទិញ​សន្លឹកឆ្នោត​ពី​ប្រជាជន​អស់ទាំងនោះ​៕  

​ចេតនា​ល្អ ឬ អាក្រក់ យើង​នឹង​បានដឹង​។ ចូលរួម​ទស្សនា​វីដេអូ​ខាងក្រោម ហើយ​អ្នកនឹង​អាច​សម្រេចចិត្ត​កាត់សេចក្តី​សេចក្តី​សម្រាប់​ហេតុការណ៍​មួយ​នេះ​៕

 
YAN SI BINAY! MAPAG BIGAY! MAKE IT RAIN! :D

YAN SI BINAY! MAPAG BIGAY! MAKE IT RAIN! :D #RBREEZY #NRBRZKNBMAIN PAGE: R-Breezy (www.facebook.com/rbreezy)Twitter: @rbreezyofficial Instagram: @rbreezyofficial

Posted by R-Breezy on Tuesday, February 23, 2016

 

adverise with khmeread
ប្រភព៖ R-Breezy

មតិយោបល់