បង្កើតទម្លាប់ ៥ យ៉ាងនេះឱ្យបាន នឹងមិនធាត់ ឬ ឡើងទម្ងន់ទេ, ចំណុចទី៤ អស់ទាស់!

ការទប់ស្កាត់កុំឱ្យធាត់ គឺ អាស្រ័យលើលោកអ្នកខ្លួនឯងផ្ទាល់ក្នុងការផ្លាស់ប្តូរទម្លាប់រស់នៅ។ ខាងក្រោមនេះជាទម្លាប់ ៥ យ៉ាង ដែលអ្នកគួរអនុវត្តឱ្យបានញឹកញាប់ដើម្បីបញ្ចៀសការឡើងទម្ងន់ ឬ ធាត់ នេះមិននិយាយអំពីការជួយជំរុញសុខភាពជារួមឱ្យល្អប្រសើរផងទេ។

១. ដើរឬបញ្ចេញចលនាឱ្យបានញឹកញាប់
កុំអង្គុយយូរពេក គួរក្រោកដើរឱ្យបានញឹកញាប់ ឬ មិនអ៊ីចឹងគួរចំណាយពេលយ៉ាងតិចបំផុតហាត់ប្រាណ ២០ នាទីរាល់ថ្ងៃ។ បើសម្បូរពេលមែនទែន គួរហាត់យ៉ាងហោច ១៥០ នាទីក្នុងមួយថ្ងៃ។

២. ចៀសវាងភេសជ្ជៈផ្អែម ឬ សូដា
របស់ផ្អែមជួយបង្កើនទម្ងន់ ឬ ឆាប់ធ្វើឱ្យធាត់បំផុត។ គួរបន្ថយឱ្យបានច្រើន ឬ កុំទទួលទានវាល្អជាង។

៣. ញ៉ាំបន្លែឱ្យបានច្រើន
ពិសាបន្លែសរីរាង្គឱ្យបានច្រើន មិនត្រឹមទប់ស្កាត់និងព្យាបាលភាពធាត់ប៉ុណ្ណោះទេ ថែមទាំងពន្លឿនដល់ដំណើរការសម្រកទម្ងន់ និង ការពារបេះដូងកុំឱ្យកើតជំងឺថែមទៀត។

៤. បណ្តើរឆ្កែដើរលេង
ការសិក្សាជាច្រើនបង្ហាញថា ការបណ្តើរឆ្កែចិញ្ចឹមដើរលេងគឺដូចជំរុញឱ្យម្ចាស់វាដើរហាត់ប្រាណរាល់ថ្ងៃយ៉ាងអ៊ីចឹង។

៥. គេងឱ្យបានគ្រប់គ្រាន់
គេងមិនលក់ ឬ គេងមិនឆ្អែតក៏បណ្តាលឱ្យធាត់បានដែរ គួរគេងយ៉ាងតិច ៧ ម៉ោងក្នុងមួយថ្ងៃដើម្បីសុខភាពល្អ និងមិនឡើងទម្ងន់៕

adverise with khmeread