សន្តិសុខ KTV ម្នាក់ និងគូកនម្នាក់ ត្រូវប៉ូលិសឃាត់ខ្លួនបន្ទាប់ពីឆែកឆេរឃើញថ្នាំញៀន១កញ្ចប់

​ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក បានល្បាតតាមមូលដ្ឋាន ក៏ប្រទះឃើញយុវជន២នាក់ មានការសង្ស័យ ឃាត់ឆែកឆេរឃើញថ្នាំញៀនមួយកញ្ចប់តូច ក៏នាំមកប៉ុស្តិ៍សួរនាំ កាលពីវេលា ម៉ោង១ និង១០នាទី យប់ ឈានចូលថ្ងៃទី៤ ឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចជិតស្ថានទូតចិន ផ្លូវម៉ៅសេងទុង កែង និងផ្លូវលេខ១៧៣ ស្ថិតនៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន​។

​ប៉ូលិសនិយាយថា​ ជនសង្ស័យ១-ឈ្មោះ សុង ឆាយ ហៅ (អាជា) អាយុ១៨ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរធ្វើជាងម៉ូតូ រស់នៅជិតផ្សារ ស្ទឹងមានជ័យថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ និងទី២-ឈ្មោះ ញឹក ប៉ុនធឿន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើសន្តិសុខនៅ KTV ផាតធី វើលដ៏ រស់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

​ប៉ូលិសបន្តថា​​ មុនដំបូងកម្លាំងប៉ូលិសបានល្បាតតាមមូលដ្ឋាន ក៏ឃើញជនសង្ស័យកំពុងជិះម៉ូតូម៉ាកស្កូពីពណ៌ស គ្មានស្លាក លេខចុះឡើងៗជាច្រើនបក ក៏ឃាត់ឆែកឆេតឃើញវត្ថុតាងម្សៅសថ្លាមួយកញ្ចប់តូចតម្លៃ១០ដុល្លារ កាបូបមួយមានលុយមួយចំនួន ដែកកេះមួយ ​ទូរស័ព្ទ២គ្រឿង និងសោម៉ូតូកាច់បែកគ្រាប់ចំនួនមួយត្រូវបាន នាំមកប៉ុស្តិ៏ដើម្បីធ្វើកំណត់ហេតុ​។

​បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមវត្ថុតាងត្រូវបានសមត្ថកិច្ចសួរនាំ និងចាត់ការតាម​នីតិវិធីនៃច្បាប់​៕

adverise with khmeread