ព័ទ្ធចាប់អ្នកលេងល្បែងអាប៉ោង២នាក់នៅអង្គស្នួល

កណ្តាល​ ៖​ ប៉ូលិសស្រុកអង្គស្នួលបានបើក កិច្ចប្រតិបត្តិការបង្រ្កាបល្បែងស៊ីសងខុសច្បាប់​ ប្រភេទល្បែងអាប៉ោង​ នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ ​វេលាម៉ោង១ និ៥០នាទីរសៀលនៅចំណុចព្រៃចំការបារាំង ស្ថិតក្នុងភូមិអង្គស្រែពោធិ៍ ឃុំ​ទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាលដោយឃាត់ជនសង្ស័យ០២នាក់។

​ប៉ូលិសនិយាយថា ជនសង្ស័យ០២នាក់គឺ​ ១-ឈ្មោះ សន ជី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខែ្មរ មុខរបរ កសិករ រស់នៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (កូន) និង២-ឈ្មោះ សុខ ឡេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងផ្សារដែក រស់នៅភូមិអង្គស្រែពោធិ៍ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល (កូន)។

​វត្ថុតាងចាប់យក​ ១-កម្រាលអាប៉ោងចំនួន០១, ២-ចានអាប៉ោងចំនួន០១,​ ៣-គំរបអាប៉ោងចំនួន០១,​ ៤-ម៉ូតូចំនួន០៤គ្រឿង (ក្នុងនោះម៉ាកគុបមូលចំនួន០២.គុបជ្រុងចំនួន០១ និងម៉ូតូម៉ាកស្មាស់ ស៊េរី២០០៥ចំនួន០១), ៥-កង់០១គ្រឿង និង៦-លុយដុល្លារចំនួន១២០​ដុល្លារ និងលុយខ្មែរចំនួន៤ម៉ឺនរៀល។

​ប៉ូលិសបន្តថា កម្លាំងជំនាញប៉ូលិសយុត្តិធម៌ស្រុកអង្គស្នួលបានទទួលព័ត៌មានពី មហាជនល្អថានៅចំណុចខាងលើមានលេងល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) ទើបកម្លាំងជំនាញចុះបង្រ្កាបជាក់ស្តែង ឃាត់បានជនសង្ស័យបានចំនួន០២នាក់ និងវត្ថុតាងខាងលើ។

​យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថាពួកខ្លួនបានមកលេងនៅចំណុចខាងលើបានរយៈពេល០២ថ្ងៃមកហើយ លេងជាកូន។ ចំណែកមេអាប៉ោង០២នាក់រួមមាន​ ១-ឈ្មោះ សៅ សេង ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិអង្គស្រែពោធិ៍ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល (គេចខ្លួន) និង២-ឈ្មោះ នី សារិទ្ធ ហៅយ៉ា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិច្រកក្រសាំង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល (គេចខ្លួន)។

​ចំពោះជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសស្រុក ដើម្បីបន្តនីតិវិធី​៕

adverise with khmeread