ញៀននឹងប្រពន្ធរបស់គេ, ចុងក្រោយជាប់ខ្នោះគ្មានមេត្តា

​ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន​ នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១២ថ្ងៃត្រង់ ក្នុងករណីរំលោភសេពសន្ថវៈចុងក្រោយបំផុត កាលពីថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១២និង៣០នាទីអធ្រាត្រ ត្រង់ចំណុចផ្ទះសំណាក់មិនស្គាល់ឈ្មោះ ក្រុងតាខ្មៅ ខេត្តកណ្តាល បន្ទាប់ពីរំលោភនាងជាបន្តបន្ទាប់​​។       
 
​ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ក.ស.អ. ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិក្រាំងក្រួច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ​។

​ចំណែកជនសង្ស័យម្នាក់ឈ្មោះ ហេង ហួត ហៅ ម៉ាំង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្តដឹកអ៊ីវ៉ា់នរោងចក្រ មានទីលំនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ  ត្រង់ចំណុចទីលំនៅរបស់ជនសង្ស័យ ឃាត់ខ្លួនថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១២ថ្ងៃត្រង់។ 

​ប៉ូលិសបន្តថា កាលពីថ្ងៃទីមិនចាំ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៤ល្ងាច ជនរងគ្រោះ កំពុងតែនៅផ្ទះម្តាយក្មេកស្ថិតនៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ​។ ពេលនោះឈ្មោះ ហេង សុខហួយ ភេទស្រី អាយុ២៤ឆ្នាំ (ត្រូវជាប្អូនស្រីបង្កើតរបស់ ជនសង្ស័យនិងត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះ) បានទូរស័ព្ទហៅជនរងគ្រោះឱ្យទៅផឹកស៊ីនៅផ្ទះ របស់ ជនសង្ស័យឈ្មោះ ហេង ហួត  ស្ថិតនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ​។

​ពេលនោះ ជនរងគ្រោះក៏បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ មិនចាំស្លាកលេខ និងលេខតួ លេខម៉ាស៊ីន ឌុបកូនប្រុសអាយុ០៩ឆ្នាំម្នាក់ ទៅផ្ទះរបស់ជនសង្ស័យខាងលើ រួចបានផឹកស៊ីមានគ្នាចំនួន០៥នាក់ ទី១-ឈ្មោះ ហេង សុខហួយ (ប្អូនស្រីជនសង្ស័យ), ទី២-ឈ្មោះ ឆេង គឹមសាន់ ភេទប្រុស អាយុ៣០ឆ្នាំ, ទី០៣ជនសង្ស័យ, ទី៤-ឈ្មោះ ភុំ ណីម ភេទស្រី អាយុ៣៤ឆ្នាំ (ប្រពន្ធរបស់ជនសង្ស័យ) ទី៥- ជនរងគ្រោះ​។ 

​រហូតដល់វេលាម៉ោង៧យប់ ជនរងគ្រោះសុំលាទៅផ្ទះ តែជនសង្ស័យ និងអ្នកផឹកស៊ីខាងលើ បានឃាត់មិនឱ្យទៅទេ ថែមទាំងបានលួចដក ក្បាលប៊ូស៊ី ម៉ូតូរបស់ជនរងគ្រោះយកលាក់ទុកបាត់​។ បន្ទាប់មកនៅវេលាម៉ោង៨យប់ ឈ្មោះ ហេង សុខហួយ បានបបួលជនរងគ្រោះទៅច្រៀងខារ៉ាអូខេ តែជនរងគ្រោះប្រកែកមិនព្រមទៅទេ​។ 

​បន្ទាប់មកឈ្មោះ ហេង សុខហួយ និងជនសង្ស័យបាននិយាយលួងលោមជនរងគ្រោះ ឱ្យទៅជាមួយ ដោយនិយាយថា ទៅច្រៀងលក្ខណៈ គ្រួសារ ទើបជនរងគ្រោះព្រមទៅគ្នា០៤នាក់៖ ទី១-ឈ្មោះ ឆេង គឹមសាន់, ទី២-ឈ្មោះ ហេង សុខហួយ, ទី៣- ជនសង្ស័យ,​ ទី៤-ជនរងគ្រោះ ចូលខារ៉ាអូខេឈ្មោះ រ៉ូមែនទិក ខេធីវី ហ្វាមីលី ស្ថិតនៅភូមិសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ​។ 

​រហូតដល់វេលាម៉ោង០១ និង​៣០នាទី ឈានចូលថ្ងៃទីមិនចាំ (ថ្ងៃបន្ទាប់) ខែកក្កដា ឆ្នាំ២០១៨ ក៏នាំគ្នាឈប់ច្រៀង ឈ្មោះ ហេង សុខហួយ និងឈ្មោះ ឆេង គឹមសាន់ បានជិះម៉ូតូ ០១គ្រឿងមិនស្គាល់ម៉ាក​។ ចំណែកជនសង្ស័យបានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ មិនចាំស្លាកលេខ និងលេខតួ លេខម៉ាស៊ីន ឌុបជនរងគ្រោះ​។ 

​ជនរងគ្រោះមានសភាពស្រវឹងស្រាខ្លាំង ទើបជនសង្ស័យបានបើកម៉ូតូឌុបជនរងគ្រោះទៅចូលផ្ទះ សំណាក់ ម្តុំសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​។ ​ពេលចូលទៅដល់ក្នុងបន្ទប់ផ្ទះសំណាក់ ជនសង្ស័យបានដោះអាវ រួចឡើង ពោបពីលើជនរងគ្រោះ​។ ឃើញដូចនេះជនរងគ្រោះក៏បាននិយាយថា «កុំធ្វើអញ្ចឹងយើងជាមិត្តភក្តិនឹងគ្នា​»។ រួច ជនសង្ស័យក៏បាននិយាយគំរាមថា នៅឱ្យស្ងៀម បើហ៊ានស្រែករូបគេ (ជនសង្ស័យ) នឹងច្របាច់កឱ្យស្លាប់ ហើយជនរងគ្រោះមិនហ៊ានរើបម្រះ ក៏បានឱ្យជនសង្ស័យធ្វើសកម្មភាពរំលោភសេពសន្ថវៈ តែមិនដឹង​ថា បានសម្រេច ឬមិនបានសម្រេចនោះទេ ព្រោះជនរងគ្រោះស្រវឹងស្រាខ្លាំងលែងដឹងខ្លួន​។ 

​លុះដល់វេលា ម៉ោង០៦ និង៣០នាទីព្រឹក ជនរងគ្រោះឡើងភ្ញាក់ដឹងខ្លួន មានសភាពអាក្រាតកាយ រួចជនរងគ្រោះស្លៀកពាក់ ខោអាវហើយជនសង្ស័យក៏បានឌុប ជនរងគ្រោះទៅដាក់នៅម្តុំផ្លូវបំបែកព្រៃស ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ​។​ ហើយ ឈ្មោះ ហេង សុខហួយ ក៏បានឌុបជនរងគ្រោះត្រឡប់ទៅផ្ទះរបស់ ជនសង្ស័យខាងលើ រួចជនសង្ស័យក៏បាន ទូរស័ព្ទប្រាប់ឈ្មោះ ហេង សុខហួយ ថា ក្បាលប៊ូស៊ីនៅលើពូក របស់គេ (ជនសង្ស័យ) ទើបជនរងគ្រោះបានយក ក្បាលប៊ូស៊ីដាក់ម៉ូតូបញ្ឆេះឌុបកូនត្រឡប់ទៅផ្ទះវិញ ហើយមិន ហ៊ានប្រាប់រឿងរ៉ាងខាងលើដល់ឈ្មោះ ជា ចាន់រដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ (ត្រូវជាប្តីរបស់ជនរងគ្រោះ) ឱ្យ បានដឹងទេ ព្រោះខ្លាចប្តីរករឿងលែងលះគ្នា​។  

​ក្រោយមកជនសង្ស័យបានលួងលោមជនរងគ្រោះបង្ខំរួមភេទ ជាមួយ ដោយនិយាយគំរាមថា បើមិនព្រមទៅដេកជាមួយរូបគេ (ជនសង្ស័យ) នឹងនិយាយរឿងហេតុ ខាងលើឱ្យប្តី និងអ្នកផ្សេងបានដឹង  ។ ទើបជនរងគ្រោះព្រមទៅរួមភេទ ជាមួយជនសង្ស័យបានសម្រេច ជាបន្តបន្ទាប់ចំនួន០៣លើកថែមទៀត ហើយនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១២និង៣០នាទី​។ 

​ជនសង្ស័យបាននិយាយលួងលោម និងគំរាម ជនរងគ្រោះឌុបយកទៅដេកនៅផ្ទះសំណាក់មិនស្គាល់ឈ្មោះ ក្រុងតាខ្មៅ ខេត្តកណ្តាល រួមភេទបានសម្រេច មួយលើកទៀត ទើបជនរងគ្រោះនិយាយរឿងហេតុខាងលើ ប្រាប់ប្តីឱ្យបានដឹង រួចមកប្តឹងដល់ប៉ូលិសខណ្ឌដង្កោ ឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ ខាងលើ បាននៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១២ និង៣០នាទី ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ យកមកធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់តែម្តង​។

​បច្ចុប្បន្នជនសង្ស័យខាងលើបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោរាជធានីភ្នំពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕
 

adverise with khmeread