adverise with khmeread A

ស្រវឹងបើករថយន្តកូរ៉េបុករថយន្ត និងបុករះជញ្ជាំងផ្ទះរបួសធ្ងន់៣នាក់

     ភ្នំពេញ  ៖ ស្រ្តី២នាក់និងបុរសចំណាស់ម្នាក់ជាសន្តិសុខបានរងរបួសធ្ងន់ ដោយសារតែបុរសម្នាក់ស្រវឹងស្រាបើករថយន្តកូរ៉េបុកបញ្ឆិតរថយន្តឡង់គ្រីសស័រហើយបួងចង្កូតបុករះជញ្ជាំងផ្ទះ និងម៉ូតូ៣គ្រេឿងទៀត ចុងក្រោយរថយន្តបានក្រឡាប់។
     គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចអាហារដ្ឋានទីក្រុងស៊ុប១១១១ ក្បែរសាលាខណ្ឌឫស្សីកែវ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
      ប្រភពបានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តកូរ៉េ ពណ៌ខៀវមួយគ្រេឿងបើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រាជោកជាំ បានបើកក្នុងល្បេឿនយ៉ាងលេឿនទិសដៅពីជើងទៅត្បូង ។


     ពេលមកដល់ចំណុចកើហេតុក៏បានបុកបញ្ឆិតរថយន្តឡង់គ្រីសស័រ ពណ៍ខ្មៅ 2K-9282 ដែលទើបតែចេញពីហាងកន្លែងកើតហេតុ បណ្តាលឲ្យរងការខូចខាត ហើយអ្នកបើករថយន្តបានបួងចង្កូតរថយន្តក៏បានបុករះជញ្ជាំងហាងនិងម៉ូតូ៣គ្រេឿង បណ្តាលឲ្យស្រ្តី២នាក់ និងបុរសចំណាស់ជាសន្តិសុខរងរបួសធ្ងន់ ចុងក្រោយរថយន្តបានក្រឡាប់ផ្ងារកង់តែម្តង។
    ប្រភពបន្តថា ក្រោយពីបង្កហេតុអ្នកបើករថយន្តបង្កបានព្យាយាមរត់គេចខ្លួន តែត្រូវសមត្ថកិច្ចដេញឃាត់បាន ។ រីឯអ្នករងគ្រោះទាំង៣នាក់រថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីតពេទ្យផងដែរ។
    ក្រោយមកសមត្ថកិច្ចជំនាញបានមកធ្វើការវាស់វែង រួចរថយន្តទាំង២គ្រេឿងនិងម៉ូតូ៣គ្រេឿង រួមនិងជនបង្កទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

adverise with khmeread

មតិយោបល់