adverise with khmeread Index

ចាប់ចោរ​ប្លន់​បាន​២​នាក់​ដក​កាំភ្លើង​២​ដើម​និង​គ្រឿងអលង្ការ​មកវិញ​ទាំងអស់​

   បន្ទាយមានជ័យ ៖ ក្រោយពី​កម្លាំង​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត បាន​បើក​ប្រតិបត្តិការ ឡោមព័ទ្ធ ក្រុមចោរ​ពីរ​នាក់ ប្លន់​អាជីវ​ករលក់​គ្រឿងអលង្ការ នៅ​ក្រុង​ប៉ោយប៉ែត នៅ​ម៉ោង ៣​និង​៥៥​នាទី ហើយ​នៅ​ទីបំផុត​នៅ​ម៉ោង ៤​និង​៣០​នាទី រសៀល​ថ្ងៃទី​២៤ ខែកុម្ភៈ ដដែល​នេះ ក្រុមចោរ​ទាំងពីរ​នាក់ ត្រូវបាន​ឃាត់ខ្លួន​ដកហូត​កាំភ្លើង​២​ដើម​និង​គ្រឿងអលង្ការ​ទាំងអស់​មក​វិញ​។​

   ប៉ូលិស​បាន​ឲ្យ​ដឹងថា ក្រោយ​ការឃាត់ខ្លួន ក្រុមចោរ​ទាំងពីរ​នាក់ ត្រូវបាន​កម្លាំង​ប៉ូលិស​នាំយក​ទៅកាន់ អធិការដ្ឋាន​ប៉ូលិស​ក្រុង​ប៉ោយប៉ែត ដើម្បី​ធ្វើការ​សាកសួរ​ជុំវិញ និង​សកម្មភាព ប្លន់​អាជីវករ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ​នេះ​។​

    ប៉ូលិស​បន្តថា ក្រុមចោរ​ប្រដាប់ ដោយ​អាវុធខ្លី ២​ដើម ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ពណ៌​ខ្មៅ អត់​ស្លាក​លេខ ធ្វើ​សកម្មភាព​ប្លន់​អាជីវករ លក់​គ្រឿងអលង្ការ​ខណៈ​ចេញពីផ្ទះ ទៅ​លក់ដូរ នៅវេលា​ម៉ោង ៧​និង​៥៦​នាទី ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យក​គ្រឿងអលង្ការ អស់​ប្រមាណ​ជាង ២០០​ដំឡឹង (​ផា្ល​ទីន​)​។​

    ប៉ូលិស​បន្តថា ខណៈ​ជនរងគ្រោះ​បាន ជិះ​ម៉ូតូ​ចេញពី ផ្ទះ​បាន​ប្រមាណ ៥០​ម៉ែត្រ ក៍មាន​ជនសង្ស័យ ចោរប្លន់​ប្រដាប់អាវុធ ចំនួន​២​នាក់ ជិះ​ម៉ូតូ​ហុងដា ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ប្រដាប់​ដោយ​អាវុធខ្លី ២​ដើម ភ្ជុង​ប្លន់​យក​គ្រឿងអលង្កា អស់​ប្រមាណ​ជាង ២០០​ដំឡឹង  ក្នុងនោះ​មាន ចិ​ញ្ជៀ​ន​៨០​វង់ ខ្សែ ក ៨០​ខ្សែ ចិ​ញ្ជៀ​ន​មាស ៥​ជី លុយ​ថៃ​១០​ម៉ឺន​បាត លុយ​ខ្មែរ ២​លាន​រៀល លុយ​អាមេរិក​១០០០​ដុល្លារ ក្រវិល​ត្បូង ១៣០​គូ  កង​ត្បូង ៥​កង ខ្សែដៃ និង​ខ្សែជើង ១០០​ខ្សែ  កងដៃ​ឈុត​២០​កង​។​

    ជនរងគ្រោះ​ឈ្មោះ សយ សុផាន់​ណា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ រួម​និង​កូនស្រី ឈ្មោះ រ័ត្ន វិច្ឆិកា អាយុ​១១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ ។​ចំណែក​ជនដៃដល់​ប៉ូលិស​មិនទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​នៅឡើយ​។​

    សមត្ថកិច្ច ចម្រុះ​មាន​ប៉ូលិស​និង​កម្លាំង​កងរាជអាវុធហត្ថ បានចេញ ប្រតិបត្តិការ អន្តរាគមន៍ និង​ស្វែងរក​មុខសញ្ញា សេសសល់​ដើម្បី​ចាប់ខ្លួន​មក​ផ្តន្ទាទោស តាមផ្លូវ​ច្បាប់ ៕​

adverise with khmeread

មតិយោបល់