adverise with khmeread Untitled 1

ឃាត់ខ្លួន​បុរស​ម្នាក់ ទើបតែ​ចេញពី​គុក ចែកចាយ​គ្រឿងញៀន​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ជាប់​ពាក់ព័ន្ធ​និង​ករណី​គ្រឿងញៀន​ត្រូវបាន​ប៉ូលិស​ខណ្ឌឫស្សីកែវ​បើក​កិច្ចប្រតិបត្តិការ​ស្រាវជ្រាវ​បង្ក្រាប ដែល​ស្ថិតនៅ​ចំណុច​តំបន់​មិន​រៀបរយ ផ្លូវលំ ក្រុមទី​៨ ភូមិ​ផ្សារ​តូច សង្កាត់ ទួល​សង្កែ ខណ្ឌឫស្សីកែវ កាល​វេលា​ម៉ោង ១៥​និង​១០​នាទី​រសៀល ថ្ងៃទី ២៤ ខែ កុម្ភ​: ឆ្នាំ ២០១៦  ។

   ការចុះ​បង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក អ៊ីវ ឈុន​ផេង អធិការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ បានធ្វើ​ការដកហូត​នៅ​ថ្នាំញៀន​ចំនួន ២ កញ្ចប់​។ ជនសង្ស័យ​ឈ្មោះ ម៉ៅ សុខា ភេទ ប្រុស មុខរបរ មិន​ពិតប្រាកដ អាយុ ២៩​ឆ្នាំ ស្នាក់នៅ​ក្រុមទី​៨ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​។​
​ជនសង្ស័យ​ខាងលើ​ធ្លាប់​ជាប់ពន្ធនាគារ​រយៈ​ពេល ៩​ឆ្នាំ ១០​ខែ​មកហើយ ពីបទ​បង្ក​ហិង្សា​ដោយ​ចេតនា ហើយ​ជនសង្ស័យ​ខាងលើ​រូបនេះ​ទើបតែ​ចេញពី​ពន្ធនាគារ​បាន កន្លះ​ខែ​តែប៉ុណ្ណោះ ។​

  បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​ប៉ូលិស​ចាប់បញ្ជូន​ខ្លួន​ទៅ​ឃុំ​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់ ៕​

adverise with khmeread

មតិយោបល់