ដឹងអត់ថាខួរក្បាលរបស់មនុស្សបង្កើតឡើងពីអ្វី? ចម្លើយអាចនឹងភ្ញាក់ផ្អើល!

អ្នកប្រហែលមិនធ្លាប់ដឹងទេថា ខួរក្បាលមនុស្សលោក បង្កើតឡើងពីអ្វី។ ខួរក្បាលរបស់មនុស្ស ៦០ ភាគរយបង្កើតឡើងពីជាតិខ្លាញ់។ ហើយ ៦០ ភាគរយ គឺជាអាស៊ីតខ្លាញ់អូមេហ្គា ៣។

ជាលិកាខួរក្បាល គឺសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ទាំងអស់។ ហើយជាលិកាសរបស់ខួរក្បាល ៨ ភាគរយ គឺចងក្រងឡើងដោយអាស៊ីតខ្លាញ់អូមេហ្គា ៣។

ហើយវាសំខាន់ណាស់សម្រាប់ការវិវឌ្ឍ និងមុខងាររបស់ខួរក្បាល។ អាស៊ីតខ្លាញ់អូមេហ្គា ៣ គឺជាអ្នកសម្របសម្រួលទំនាក់ទំនងកោសិកាខួរក្បាលទាំងមូល ក្នុងគោលបំណងដើម្បីឱ្យសរសៃប្រសាទមានចរន្តប៉ះពីកោសិកាកាយប្រសាទមួយទៅកោសិកាកាយប្រសាទមួយផ្សេងទៀត។

ហើយពួកវាត្រូវការជ្រៀបចូលទៅកោសិកាភ្នាសស ដែលនៅជុំវិញកោសិកាកាយប្រសាទទាំងនោះ។

អាស៊ីតខ្លាញ់អូមេហ្គា ៣ ជួយរក្សាកោសិកាភ្នាសសឱ្យចេះបត់បែន ធ្វើឱ្យវាងាយស្រួលបែកចែកសញ្ញាដែលរត់ពេញកោសិកាខួរក្បាល។

អាស៊ីតខ្លាញ់អូមេហ្គា ៣ ក៏ជួយបង្កើនការផលិតនិងការទ្រទ្រង់បញ្ជូនសរសៃប្រសាទ និងកាត់បន្ថយអុកស៊ីតកម្ម និងការរលាក ធ្វើឱ្យខួរក្បាល បន្ទាប់ពីរបួសផងដែរ។

ដោយឡែកអាស៊ីតខ្លាញ់អូមេហ្គា ៣ របស់ខួរក្បាលអាចប្រឆាំងនឹងជំងឺវង្វេង ពេលយើងចាស់ទៅបាន។

ហើយការខ្វះអាស៊ីតខ្លាញ់អូមេហ្គា ៣ ក្នុងខួរក្បាលធ្វើឱ្យមុខងារខួរក្បាលមានបញ្ហា ហើយថែមទាំងធ្វើឱ្យសរសៃប្រសាទខួរក្បាលមានបញ្ហារួមមាន រវើរវាយ កើតជំងឺភ្លេចភ្លាំង និងចិត្តវិកលរ៉ាំរ៉ៃ។

អាស៊ីតខ្លាញ់អូមេហ្គា ៣ ត្រូវបានគេចាត់ទុកថា ជាអាស៊ីតខ្លាញ់ដ៏សំខាន់បំផុត ដោយសារតែរាងកាយមនុស្សមិនអាចផលិតវាបាននោះទេ ហើយអ្នកត្រូវទទួលទានខ្លាញ់នេះក្នុងរបបអាហាររបស់អ្នក ដែលមានក្នុងត្រី ខ្លាញ់ត្រី និងអាហារសមុទ្រផ្សេងទៀត៕
 

adverise with khmeread