adverise with khmeread Untitled 1

កម្មករ​ប៉ូ​លា​ឡាន​ចងក​សម្លាប់ខ្លួន​

     ភ្នំពេញ​៖  បុរស​ម្នាក់​បាន​ចងក​សម្លាប់ខ្លួន​នៅក្នុង​បន្ទប់​ឡៅតឿ ផ្ទះ​លេខ​៥B  ផ្លូវ​លេខ​១៣៥  ក្រុម​៣០ ភូមិ​៥ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ហើយ​ត្រូវបាន​គេ​ប្រទះឃើញ​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ។

    ម្ចាស់ផ្ទះ​បាន​បំភ្លឺ​ប្រាប់​ប៉ូលិស​និយាយថា បន្ទាប់ពី​មានការ​សង្ស័យ​ទើប​គាត់ មក​គាស់​ទ្វារ​ចូលទៅ​មើល ក៏​ឃើញ​បុរស​ខាងលើ​យក​ខ្សែ​ចងក​នឹង​ចំរឹង​ប​ង្អូ​ច​នៅក្នុង​បន្ទប់​ឡៅតឿ បាន​ស្លាប់​បាត់ទៅហើយ ។

   ភ្លាមៗ​នោះ​គាត់​ក៏បាន​រត់​ទៅប្រាប់​ម្ចាស់ផ្ទះ​ថា​កម្មករ​ប៉ូ​លា​រថយន្ត​បាន​ចងក​សម្លាប់ខ្លួន​ហើយ​បន្ទាប់មក​ម្ចាស់ផ្ទះ​ក៏បាន​ឡើងទៅ​មើល​ក៏​ឃើញ​ជនរងគ្រោះ​ស្លាប់​បាត់ទៅហើយ​ម្ចាស់ផ្ទះ​ក៏​រាយ​ការ​ណ៌​ទៅ​សមត្ថកិច្ច​ចុះមក​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​នោះបាន​ប្រាប់​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ចងក​ខ្លួនឯង​មែន ។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ស៊ីម មៅ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ មាន​ស្រុកកំណើត ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។​

      បើ​តាមរយៈ​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹងថា មិនដឹងថា​មានរឿង​អី​នោះ​ដែល​នាំ​ឲ្យ​បុរសរងគ្រោះ​សម្រេចចិត្ត​ធ្វើអត្តឃាត​ចង​.​ក ដោយ​មិនដឹង​មូលហេតុ​អី​នោះទេ​។ បន្ទាប់ពី​ធ្វើ​កោសល្យវិច័យ​រួចហើយ សព​ត្រូវ​បានប្រគល់​ឲ្យ​សាច់ញាតិ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម ប្រពៃណី​នៅ​ស្រុកកំណើត ៕​

adverise with khmeread

មតិយោបល់