បើឃើញចំណុចទាំងអស់នេះ មានន័យថា គាត់កំពុងចូលចិត្តអ្នកខ្លាំងមែនទែនហើយ

មិនចាំបាច់ទាល់តែប្រកាសថាស្រឡាញ់ ទើបយើងដឹងថាគាត់លួចស្រឡាញ់យើងនោះទេ ជួនកាលគ្រាន់តែសកម្មភាពខាងក្រៅរបស់គាត់ក៏ស្តែងឱ្យភាគីនារីដឹងថាគាត់ចូលចិត្តយើងដែរ។ 

សញ្ញាទាំងនោះមានដូចជា៖
១. គាត់មិនអាចទប់ស្នាមញញឹមបានទេ នៅពេលជួបមុខអ្នកម្តងៗ។
២. គាត់ព្យាយាមចៀសវាងពីមុខអ្នកយ៉ាងចម្លែក នេះដោយសារគាត់អៀន។ 
៣. ជួបកាលបើគាត់ក្លាហាន គាត់ហ៊ានធ្វើពើជាដើរជួបអ្នកនៅទីណាមួយដោយចៃដន្យក៏ថាបាន ។ អ្នកអាចអង្កេតដឹង។
៤. គាត់ក្លាយជាអ្នកពូកែនិយាយដូចអ្នកប្រាជ្ញមួយរំពេច និងពូកែផ្តល់យោបល់ល្អៗ នៅពេលបានសន្ទនាជាមួយអ្នក។
៥. គាត់ចាប់ផ្តើមកែទម្លាប់ប្លែកមិនធ្លាប់មានពីមុនមកដើម្បីតែរូបអ្នក ដូចជា ចាប់ផ្តើមអានច្រើន ផ្អាកផឹកស៊ី ផ្អាកការរាប់អានជាមួយមិត្តសម្លាញ់មួយចំនួន យ៉ាងចម្លែក។
៦. បើគាត់ហ៊ានដល់ថ្នាក់យកដៃប៉ះក្រោមខ្នងរបស់អ្នក បានន័យថាគាត់យកចិត្តទុកដាក់ និងព្រួយបារម្ភពីអ្នកខ្លាំងមែនទែនហើយ៕ 

adverise with khmeread