សូកូឡាខ្មៅ (គ្មានជាតិស្ករ) មានប្រយោជន៍ខ្លាំងមិនគួរឱ្យជឿ អាចទប់ស្កាត់ជំងឺមហារីកពោះវៀនបាន និងជាពិសេសអាច...

សូកូឡាត្រូវបានអះអាងដោយអ្នកវិទ្យាសាស្រ្តថាជួយជំរុញអារម្មណ៍ល្អ បង្កើនកម្រិតប្រឆាំងអុកស៊ីតកម្ម និងកាត់បន្ថយការធ្លាក់ទឹកចិត្ត។ ហើយបច្ចុប្បន្នវាក៏អាចបង្ការមហារីកពោះវៀនបានផងដែរ។

សណ្ដែកកាកាវ ដែលគេយកមកធ្វើជាសូកូឡា ត្រូវបានគេដាំដុះក្នុងតំបន់អាហ្វ្រិកខាងលិច និងប្រទេសតំបន់ត្រូពិក។ សណ្ដែកកាកាវ គឺសម្បូរទៅដោយសារធាតុចិញ្ចឹម និងជាតិរ៉ែជាច្រើន។ វាផ្ទុកនូវអត្ថប្រយោជន៍ជាច្រើនដូជជាបង្ការមហារីក បណ្ដេញជាតិពុល បង្កើនសុខភាពបេះដូង ជួយស្បែកស្អាត និងជាច្រើនទៀត។

បរិភោគកាកាវដែលគ្មានជាតិស្ករ អាចជួយបន្ថយជាតិស្ករក្នុងឈាម និងសម្ពាធធា្លក់ចុះ។ អ្នកជំងឺត្រូវបានគេណែនាំឱ្យទទួលទានវាយ៉ាងហោចណាស់ ម្ដងមួយដុំក្នុងមួយថ្ងៃដើម្បីកាត់បន្ថយហានិភ័យជំងឺបេះដូង។

យោងតាមការសិក្សា ការបរិភោគកាកាវក្នុងចំនួនតិចតួចក្នុងមួយថ្ងៃអាចកាត់បន្ថយហានិភ័យកើតជំងឺមហារីកពោះវៀន។

វិទ្យាស្ថាន The Science and Technology Institute of Food and Nutrition ក្នុងប្រទេសអេស្ប៉ាញបានធ្វើការសិក្សាមួយទាក់ទងនឹងកាកាវទៅនឹងមហារីកពោះវៀន។ ហើយយោងតាមអ្នកដឹកនាំការស្រាវជ្រាវវេជ្ជបណ្ឌិត Maria Arribas រកឃើញថាអាហារដូចកាកាវ ឬអាហារជាច្រើនទៀត ដែលមានសារធាតុ Polyphenol ខ្ពស់ គឺអាចការពាររាងកាយអ្នកពីជំងឺកាចៗបាន។

យ៉ាងណាមិញ ប្រសិនបើអ្នកបរិភោគសូកូឡាដែលមានជាតិស្ករ អ្នកនឹងមានហានិភ័យខ្ពស់នៃមហារីកពោះវៀន៕

adverise with khmeread