រឿងរ៉ាវចម្លែកៗទាំងអស់នេះ កើតឡើងតែក្នុងប្រទេសចិនប៉ុណ្ណោះ!

ចិនតែងតែមានរឿងប្លែកៗចម្លែកៗកើតឡើង ដែលគ្មានប្រទេសណាមួយមានដូចនោះឡើយ។ ខាងក្រោមនេះជារឿងរ៉ាវមិននឹកស្មានដល់ ដែលកើតឡើងក្នុងប្រទេសមួយនេះ។

១. ត្រីឆ្លាម និង ក្រពើ ដាក់លក់លើផ្សារ Walmart ទាំងមូលៗ។

២. ប៉ូលិសប្រើក្ងានជំនួសឱ្យសុនខ ព្រោះសត្វនេះមើលឃើញច្បាស់ និងកាចជាងឆ្កែ។

៣. មានក្តាមរស់លក់ក្នុងម៉ាស៊ីនដាក់កាក់ឬលុយ។ ម៉ាស៊ីនលក់ទំនិញទាំងនោះភាគច្រើនដំឡើងនៅតាមស្ថានីយ៍រថភ្លើង។

៤. សេវាកម្មជួលមនុស្សជួយចាំរថយន្តនៅពេលស្ទះចរាចរណ៍ខ្លាំងទៅមុខទៅក្រោយមិនរួច។

៥. ហាង Teabucks ចម្លងឈ្មោះស្រដៀងហាង Starbucks របស់អាមេរិក។

៦. ក្រុមហ៊ុននានាចងសំណាញ់នៅខាងក្រោមអគារដើម្បីទប់ស្កាត់បុគ្គលិកកុំឱ្យលោតសម្លាប់ខ្លួន។

៧. រៀបការជាមួយសាកសព។ មានអ្នកខ្លះលួចឬលក់សាកសព ឱ្យទៅគ្រួសារនានាដែលមានគម្រោងរៀបចំពិធីមង្គលការឱ្យសាកសពសាច់ញាតិវ័យក្មេងមិនទាន់រៀបការ។

៨. លក់ខ្យល់ច្រកកំប៉ុង ដោយសារតែបរិយាកាសអ័ព្ទអួរខ្លាំងពេកក្នុងប្រទេសនេះ។

៩. កសិដ្ឋានចិញ្ចឹមកន្លាត ទុកសម្រាប់ច្នៃជាឱសថ។

១០. ទីក្រុងខ្មោច។ វាកើតឡើងដោយសារទីក្រុងជាច្រើនត្រូវបានកសាងឡើងលឿនជាងតម្រូវការ ជាហេតុគ្មានមនុស្សទិញទាន់ដើម្បីរស់នៅទេ។

១១. ព្រៃថ្មអាយុ ២៧០ លានឆ្នាំ។

១២. ឧស្សាហ៍មានផ្ទះដែកគោល។ ផ្ទះដែកគោលសំដៅលើផ្ទះតែមួយនៅកណ្តាលវាល ឬ កណ្តាលផ្លូវ ព្រោះម្ចាស់ផ្ទះមិនអាចទទួលយកសំណងសម្រាប់រើចេញ។

១៣. មនុស្សស្រីស្លៀកពាក់ឈុតគេងធ្វើដំណើរតាមផ្លូវ ដោយគ្មានបញ្ហា។

១៤. ឈុតទាហានស្រីនៅចិនត្រូវបានទទួលស្គាល់ថាជាឈុតសិចស៊ីបំផុតលើពិភពលោក៕

adverise with khmeread