adverise with khmeread Screen shot 2015 01 20 at 12 54 46 pm

មនុស្ស​យន្ត​ថ្មី​របស់ Google មើលទៅ​ត្រៀម​រួចរាល់​សម្រាប់​ឲ្យ​ពិភពលោក​ទាំងមូល​ភ្ញាក់ផ្អើល​

    ​ក្រុមហ៊ុន Google បង្កើត​នូវ​មនុស្ស​យន្ត​ផ្ទាល់ខ្លួន​បានសម្រេច​ហើយ នេះ​បើតាម​ការចេញផ្សាយ​វីដេអូ​ដោយ​វេ​ប​សាយ Boston Dynamics កាលពី​ថ្ងៃ​អង្គារ​។ វីដេអូ​នោះ​បង្ហាញ​ពី​មនុស្ស​យន្ត​ជំនាន់​ក្រោយ​នៃ​ជំនាន់ Atlas ដែល​ស្រដៀង​មនុស្ស​ពិត​។​

​    ​មនុស្ស​យន្ត​នោះ​មាន​ភាព​វៃឆ្លាត​ដែល​មើលទៅ​ស្រដៀង​ទៅនឹង​មនុស្ស​ដែរ និង​ជើង​របស់​មាន​ភាពរហ័សរហួន ចំណែក​ទម្ងន់​របស់​វា​គឺ ៨១​គីឡូក្រាម និង​កម្ពស់ ១,៧ មែត្រ​។​

​    ​លក្ខណៈសម្បត្តិ​របស់​ម​នុស្ស​យន្ត​នេះ​គឺអាច​ធ្វើការ​បើកទ្វារ​បា​ន ដើរកាត់​ទឹកកក និង​រៀបចំ​ប្រអប់​។ ហើយ​វា​ក៏​អាច​ងើបឈរ​ឡើង​បាន​បើទោះជា​មាន​អ្នក​រុញច្រាន​ក៏ដោយ​។ ក្នុង​តេស្ដ​លើក​ទី​១ អ្នកវិទ្យាសាស្ត្រ​បាន​រុញ​មនុស្ស​យន្ត Atlas ពីមុខ​ដោយ​ប្រើ​ដង​វាយ Hockey តែ​មនុស្ស​យន្ត​បាន​ត្រៀម​ទប់​ជំហ​ជារ​ស្រេច​។ បន្ទាប់មក​អ្នកវិទ្យាសាស្ត្រ​បាន​រុញ​ពីក្រោយ​វិញ​ម្ដង ហើយ​ម្ដងនេះ​វា​មិនអាច​ទប់​ជំហរ​បានទេ តែ​រឿង​ម្យ៉ាងដែ​លវា​អាច​ធ្វើបាន​គឺ​ងើបឈរ​ដោយ​ខ្លួនឯងបាន​៕

 

adverise with khmeread
ប្រភព៖ Boston Dynamics​

មតិយោបល់